ចូរ​បរិភោគ​ផ្លែឈើ​នេះ ប្រសិន​អ្នក​ចង់​បង្កើន​ឱកាស​កើតកូន​ប្រុស​

560
ចែករម្លែក

ការស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន​អះអាងថា ជំហាន​ដំបូង​បានបង្ហាញ​ពី​ទំនាក់ទំនង និង​ឥទ្ធិពល​រវាង​របប​អាហារ​របស់​ស្ត្រី មុនពេល​មានគភ៌​ជាមួយ​ការកើត​កូនប្រុស ឬ កូនស្រី ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ អុក​ស្វ៊​ត (Oxford) នៅ​អង់គ្លេស បានរួម​គ្នា​ចូលរួម​ការស្រាវជ្រាវ​មួយ​ចំពោះ​ស្ត្រី​ជាង ៧០០ នាក់ ដែល​មានគភ៌​លើកដំបូង មិនដឹង​ពី​ភេទ​របស់​ទារក និង​ត្រូវបាន​សំណូមពរ​រៀបរាប់​លម្អិត​ពី​ទម្លាប់​ទទួលទាន​មុនពេល​មានគភ៌​, ត្រៀម​មានគភ៌ និង​ដំណាក់កាល​មានគភ៌​ដំបូង ។​

​លទ្ធផល​ត្រូវបាន​ប្រកាស និង​បង្ក​ការភ្ញាក់ផ្អើល​សម្រាប់​ស្ត្រី​ជាច្រើន ។ អ្នកស្រី ហ្វី​យូ​ណា ម៉ា​ហ្វូ​វ ( Fiona Mathews) ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹងថា «​ក្រោយពេល​វិភាគ យើងខ្ញុំ​អាច​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ការបរិភោគ​ផ្លែ​ចេក និង​ការបង្កើត​កូនប្រុស ។ បរិមាណ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ខ្ពស់​ក្នុង​ផ្លែ​ចេក មាន​ពាក់ព័ន្ធ​ដល់​ការដែល​ទារក​ប្រុស នឹង​ចាប់កំណើត ។ ដូច្នេះ ច្បាស់លាស់​ណាស់​ថា របប​អាហារ​របស់​ម្តាយ​មាន​ឥទ្ធិពល​ដល់​ភេទ​របស់​ទារក​» ។​

​ជាក់ស្តែង ក្នុងចំណោម​ស្ត្រី​មាន​របប​អាហារ​មាន​កាឡូរី​ច្រើន មុនពេល​មានគភ៌ តែ​នៅក្នុង​កម្រិត​ធម្មតា​, សុខភាព​ល្អ នោះ​មាន ៥៦% បានកើត​កូនប្រុស​ប្រៀប​នឹង ៤៥% ស្ត្រី​មាន​របប​អាហារ​តិច​កាឡូរី​ជាង ។ ឬ និយាយ​ម្យ៉ាងទៀត ពួក​អ្នកស្រាវជ្រាវ​ចាត់ទុកថា បរិមាណ​កាឡូរី​មួយ​ខ្ពស់ជាង​មុន 10-11/20 ដង ។​

​ការស្រាវជ្រាវ​នេះ​បង្ហាញ​ថែម​បច្ចេកទេស​សាមញ្ញ​មួយ ដើម្បី​មាន​ឥទ្ធិពល និង​បង្កើន​ឱកាស​កូនប្រុស នោះ​គឺ​បរិភោគ​ធញ្ញជាតិ​មួយ​ចានចង្កឹះ​សម្រាប់​អាហារ​ពេលព្រឹក​, បន្ថែម​ចេក​, ទឹកដោះគោ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ច្រើនជាង ។ ផ្ទុយ​មកវិញ ស្ត្រី​មាន​របប​អាហារ​តម​កំហិត​ជាង នឹងមាន​លទ្ធភាព​កើតកូន​ស្រី ៕ ប្រែ​សម្រួល​: រតនៈ​

#