ចូរ​ឧស្សាហ៍​បរិភោគ​ផ្លែ​នេះ​! វា​បាន​សង្គ្រោះ​ជីវិត​អ្នកមាន​ជំងឺមហារីក​និង​ទឹកនោមផ្អែម​រាប់លាន​នាក់​

1279
ចែករម្លែក
  • 1
    Share

​ការស្រាវជ្រាវ​មួយ​នៅ​អាមេរិក បាន​រកឃើញថា ផ្លែ​ម្រះ​អាច​ទប់ស្កាត់​ការរីកចម្រើន​របស់​កោសិកា មហារីក ក្រពេញ​លំពែង​,​ទឹកនោមផ្អែម​…. ៘​
​ ​
​ម្រះ​ជា​បន្លែ​មួយ​ក្នុងចំណោម បន្លែ​ដែល​ត្រូវបាន​បញ្ជាក់ថា វា​មាន ឥទ្ធិពល​ល្អ​ច្រើន​ដល់​សរីរាង្គ ។​
​ ​
​ដោយ​វា​មាន​ប្រភព​ដើមពី​ទ្វីប អាស៊ី​, អាហ្វ្រិក និង​តំបន់​យែ​រី​បេ​, ផ្លែ​ម្រះ​ត្រូវបាន​ប្រើប្រាស់​រាប់ពាន់ ឆ្នាំ​មក ហើយ ដូចជា​ឱសថ​បុរាណ និង​ជា​ប្រភព អាហារ​សម្បូរ​ជីវជាតិ ។​
​ ​
•​ព្យាបាល​មហារីក​
​ថ្មីៗ​នេះ សកលវិទ្យា​ល័យ កូ​ឡូ​រ៉ា​ដូ នៅ​អាម៉េរិក​បានប្រកាស​ការ ស្រាវជ្រាវ​របស់ខ្លួន​ដោយ​អះអាង ពី​ប្រសិទ្ធភាព​ដ៏​ធំធេង​របស់​ផ្លែ​ម្រះ មាន ពាក់ព័ន្ធ​ដល់​មហារីក​ក្រពេញ​លំពែង ។​
​ ​
​មហារីក​ក្រពេញ​លំពែង​ជា ប្រភេទ​ជំងឺមហារីក​មួយ “​គួរឱ្យខ្លាច​” បំផុត ។ ជំងឺ​នេះ​ច្រើន​ត្រូវបាន រកឃើញ យឺត​នាំឱ្យ​អ្នកជំងឺ​មាន​ពេលវេលា​តិច ដើម្បី​ព្យាបាល ។​
​ ​
​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​រកឃើញថា ទឹក​ម្រះ អាច​ទប់ស្កាត់​ការរីក ចម្រើន​របស់​កោសិកា​មហារីក​ក្រពេញ​លំពែង ។​
​ ​
​ម្រះ​សម្បូរ​សារជាតិ​ជីវជាតិ ដូចជា​វីតាមីន A, ប៉ូ​តា​ស្យូ​ម​, ហ្វូ​លេ​ត​, វីតាមីន C និង​សារជាតិ ប្រឆាំង អុកស៊ីតកម្ម​, beta-Caroten និង Lutein​។​
​ ​
​បច្ចុប្បន្ន​ពួក​អ្នកវិទ្យាសាស្ត្រ កំពុង​បន្ត​ស្រាវជ្រាវ​ប្រសិទ្ធភាព​រប​ស់​ផ្លែ​ម្រះ​ចំពោះ​មហារីក​ក្រពេញ ប្រូ​ស្តា​ត​។​
​ ​
•​ជំងឺ​ទឹកនោមផ្អែម​
​ការស្រាវជ្រាវ​មួយ​ដែល ប្រកាស​លើ​ទស្សនា​វ​ដ្តី​អន្តរ​ជាតិគីមី និង​ជីវសាស្ត្រ បាន​បង្ហាញថា អ្នកជំងឺ​ទឹកនោមផ្អែម ប្រសិន​ប្រើប្រាស់​ម្រះ​ជា ប្រចាំ​គេ​នឹង​គ្រប់គ្រង​បានល្អ​នូវ បរិមាណ​ស្ករ ក្នុង​ឈាម និង​បង្កើន កម្រិត​រំញោច​ឱ្យ​សកម្មភាព​របស់ អាំង​ស៊ុយ​លីន ។​
​ ​
​លទ្ធផល​របស់​ការពិសោធ​ន៍ មួយ​ប្រកាស​លើ​ទស្សនា​វ​ដ្តី Ethnopharma-cology ក៏​បញ្ជាក់​ពី​ប្រសិទ្ធភាព បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម សម្រាប់​អ្នក ទទួលទាន​ទឹក​ម្រះ 2.០០០mg ក្នុង​មួយថ្ងៃ ៕ ប្រែ​សម្រួល​: រតនៈ