ចូលចិត្ត​ញ៉ាំ “​បង្គា​” ឬ​អត់ ? ​គ្រឿង​សមុទ្រ​នេះប្រសើរ​ណាស់​ចំពោះ​សុខភាព​ ទប់ស្កាត់​ជំងឺ​ជាច្រើន​

335
ចែករម្លែក
  • 4
    Shares

បង្គា គឺជា​ប្រភព​នៃ​សារធាតុចិញ្ចឹម​ដ៏​ល្អ​មួយ​ ដែល​មនុ​ស្សភាគច្រើន​មិនបាន​ចាប់អារម្មណ៍​ដឹង ទោះបីជា​ឧស្សាហ៍​ទទួលទាន​យ៉ាងណាក៏ដោយ​។ ក្រៅពី​មាន​រសជាតិឆ្ងាញ់​ហើយ​នោះ បង្គា​ក៏​ជា​ប្រភេទ​នៃអាហារ​គ្រឿង​សមុទ្រ​ដែលមាន​ផ្ទុកសម្បូរ​ទៅដោយ​វីតាមីន ក៏ដូចជាជាតិ​រ៉ែ និង​អាស៊ីត​ខ្លាញ់​ចាំបាច់សម្រាប់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​ផងដែរ​។ អត្ថបទ​នេះ​នឹងបង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​គួរឱ្យ​ភ្ញាក់ផ្អើល​នៃ​ការ​ទទួលទាន​បង្គា​៖
​ ​
១. បញ្ឈប់​បញ្ហា​សក់​ជ្រុះ​
នោះ​ក៏​ព្រោះតែ​បង្គា​ជាប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី ហើយ​កង្វះ​នៃ​ជាតិ​ស័ង្កសី​ជា​កត្តា​ចម្បង​បំផុតមួយ​ដែរ​នៃ​បញ្ហា​ជ្រុះសក់​។ ដូច្នេះ​ចូរ​បន្ថែម​បង្គា​ក្នុង​របបអាហារ​ប្រចាំថ្ងៃ ឬ​បង្កើន​ការទទួលទាន​បង្គា ដើម្បី​ទទួលបាន​នូវ​ជាតិស័ង្កសី​គ្រប់គ្រាន់​។​

២. បង្កើន​បរិមាណ​កោសិកា​ឈាមក្រហម​
បង្គា គឺមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ និង​សារធាតុចិញ្ចឹមសំខាន់ៗ ក៏ដូចជា​ប្រូតេអ៊ីន​, វីតាមីន​, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ រួមទាំង​ជាតិដែក​ដែល​ធ្វើឱ្យ​ការទទួល​ទាន​គ្រឿង សមុទ្រ​នេះ​អាចជួយរាងកាយ​ក្នុងការបង្កើន​ការផលិត​កោសិកា​គ្រាប់ឈាមក្រហម​។ ហើយ​កោសិកា​ឈាមក្រហម ដើរតួនាទី​ចាំបាច់ណាស់​ក្នុង​រាងកាយ​មនុស្ស​ដោយ​ដឹក នាំ​អុក​ស៊ី​ហ្ស៊ែ​ន​ទៅកាន់​គ្រប់​សរីរាង្គ​។​

៣. បង្កើន​មុខងារ​ក្រពេញ ទី​រ៉ូ​អ៊ី​ត
បង្គា ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃសារធាតុ iodine ដែល​ជួយ​រក្សា និង​បង្កើន​មុខងារ​នៃ​ក្រពេញទី​រ៉ូ​អ៊ី​ត​។ ហើយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដើរតួនាទីយ៉ាងសំខាន់​ក្នុង​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារទាំងមូល​ក្នុងរាងកាយ​។​

៤. រក្សា​សុខភាព​ឆ្អឹង​ល្អ​រឹងមាំ​
បង្គា​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម​ចាំបាច់ រួមបញ្ចូល​ទាំងកាល់ស្យូម​, ម៉ាញ៉េ​ស្យូ​ម​, ស័ង្កសី​, ផូស្វ័រ និង​វីតាមីន D ដែល​ឆ្អឹង​ត្រូវការ ដើម្បី​រក្សាបាន​នូវ​ភាពរឹងមាំ ចៀសផុតពី​ជំងឺ​ពុក​ឆ្អឹង ក៏ដូចជា​ទប់ស្កាត់ការបាត់បង់​ម៉ាស​នៃ​ឆ្អឹង​ផងដែរ​។​

៥. កាត់បន្ថយ​ហានិភ័យ​នៃ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​គាំងបេះដូង​
បង្គា មាន​ផ្ទុក​នូវ​អង់ស៊ីម​ដ៏កម្រ​មួយ ​ហៅថា fibrinolytic ដែលជួយ​ទប់ស្កាត់​ការ​កកឈាម ឬ​ស្ទះសរសៃឈាម​បាន​យ៉ាង​ប្រសើរ​។ ដូច្នេះ​ការទទួល​ទាន​បង្គា​អាចជួយ​កាត់បន្ថយ​ហានិភ័យនៃ​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ក្នុងខួរក្បាល​គួរឱ្យកត់សម្គាល់​។ លើសពីនេះ​ទៅទៀត បង្គា ក៏​ជា​ប្រភព​ដ៏ល្អ​បំផុត​មួយ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែលមាន​ប្រសិទ្ធភាព​បង្កើន​សុខភាពបេះដូង​, រក្សា​អត្រា​នៃ​ចង្វាក់បេះដូង និង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម ផងដែរ​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ ជំងឺមហារីក​
បង្គា ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិ​រ៉ែ​ជាច្រើន​ប្រភេទ ដែលជួយ​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ក៏ដូចជា​កាត់បន្ថយ​ការលូតលាស់​នៃដុំ​សាច់​មហារីក​ផងដែរ ៕ ដោយៈ health.com.kh /Ha