ចូលឆ្នាំថ្មី​ថ្ងៃទី​១៖ ស្លាប់ ១៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ

653
ចែករម្លែក
  • 119
    Shares

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: ត្រឹម ១​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០១៩ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​សោះ មនុស្ស ១៧​នាក់ បាន ស្លាប់ និង​របួសធ្ងន់​ស្រាល ៤៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរ ទូទាំងប្រទេស​។ នេះ​បើតាម​របាយការណ៍ ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។

​មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ គឺ​បណ្តាលមកពី​ល្បឿន ១៦​លើក (​ស្លាប់ ១០​នាក់​), មិន​គោរព​សិទ្ធិ ៣​លើក (​ស្លាប់ ១​នាក់​), ប្រជែង ៤​លើក (​ស្លាប់ ៣​នាក់​), បត់​គ្រោះថ្នាក់ ៤​លើក (​ស្លាប់ ១​នាក់​), មិន​ប្រកាន់​ស្តាំ ៤​លើក (​ស្លាប់ ២​នាក់​)​។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូទាំងប្រទេស​ក្នុង​ថ្ងៃ​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ខ្មែរ រយៈពេល ២​ថ្ងៃ (​គិតពី​ថ្ងៃទី​១៣-១៤ ខែមេសា ឆ្នាំ​២០១៩ និង​ប្រៀបធៀប ថ្ងៃ​ដូចគ្នា ឆ្នាំ​២០១៨ រួមមានៈ គ្រោះថ្នាក់ ចំនួន ៥៥ លើក​, ស្លាប់ ៣១ នាក់​, របួស សរុប ៩០ នាក់​, របួសធ្ងន់ ៦៨​នាក់​, របួសស្រាល ២២​នាក់​៕ ល​/សរន