ចូលឆ្នាំថ្មី​នៅ​កំពង់ធំ​ក៏​សប្បាយ​មិនធម្មតា​

397
ចែករម្លែក
  • 41
    Shares
ចូលឆ្នាំថ្មី​នៅ​កំពង់ធំ​ក៏​សប្បាយ​មិនធម្មតា​(រូបថតមន្ទីរព័ត៌មានខេត្ត)

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​តាមរយៈ​រូបភាព​នានា​បាន​បង្ហាញថា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំនេះ​នៅ​ខេត្តកំពង់ធំ​ក៏មាន​ភាព​ទាក់ទាញ​មិនធម្មតា​ដែរ​។​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​រមណីយដ្ឋាន​នា ក្នុង​ខេត្តកំពង់ធំ​ថ្ងៃទី​២​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​គឺ​ថ្ងៃទី​១៥ ខែមេសា ទទួលភ្ញៀវ​ជាង​៦០.០០០​នាក់​។​
​ប្រភព​មន្ទីរ​ទេសចរ​ណ៍​បានបង្ហាញ​ថា​នៅ​ថ្ងៃទី​១៥​ខែមេសា​នៅ រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ភ្ញៀវ​ជាតិ​ចំនួន​៤៩.៣១៧​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​២២​នាក់​។​រមណីយដ្ឋាន​ប្រាសាទ​គុក​នគរ ភ្ញៀវ​ជាតិ​ចំនួន ៣៧៥​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣​នាក់​។​រមណីយដ្ឋាន​ភ្នំ​សន្ទុក ភ្ញៀវ​ជាតិ​ចំនួន​ ២.៨៧៩​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​៥​នាក់​។​


​ដោយឡែក​នៅ រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ភ្ញៀវ​ជាតិ​ចំនួន ២.៣១៨​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​៤​នាក់​។​​រមណីយដ្ឋាន​ស្ទឹង​ជី​និ​ត ភ្ញៀវ​ជាតិ​ចំនួន ២.៥៦០​នាក់​។ រមណីយដ្ឋាន​ទំនប់​៦​មករា ភ្ញៀវ​ជាតិ​ ​ចំនួន ៩៧៥​នាក់​។​រមណីយដ្ឋាន​រស្មី​ភូមិ​ពីរ​គី​រី​បឹង​ក្រ​ញាក ភ្ញៀវ​ជាតិ​ចំនួន ៦២៥​នាក់​។​រមណីយដ្ឋាន​សំពៅ​ត្រៃលោក​ត្រៃលក្ខណ៍​ភ្ញៀវទេសចរ​ជាតិ​ចំនួន​១.២១៨ ។​
​សរុប​នៅ​ថ្ងៃទី​១៥​ខែម​សា​មាន​ភ្ញៀវទេសច​ជាតិ​ចំនួន ៦០.២៦២​នាក់​និង​ភ្ញៀវ​អន្តរ​អន្តរជាតិ​៣៤​នាក់ ។​
​នៅ​ថ្ងៃទី​១៦​ខែមេសា​រំពឹងថា​ចំនួន​ភ្ញៀវ​នឹង​កើនឡើង​ថែមទៀត​៕​សរន​

(រូបថតមន្ទីរព័ត៌មានខេត្ត)