ចូលឆ្នាំ​៣​ថ្ងៃ ផ្លូវថ្នល់​ថៃ​ឆក់យក​ជីវិត​មនុស្ស​១៧៤​នាក់​

411
ចែករម្លែក
  • 82
    Shares

​បី​ថ្ងៃ​ដំបូង​នៃ​រយៈពេល​ធ្វើ​ដំណើរ​ដ៏​គ្រោះថ្នាក់​បំផុត​ចំនួន​៧​ថ្ងៃ​ក្នុងអំឡុងពេល​ឈប់សម្រាក​អបអរ​សង្ក្រាន្ត​របស់​ថៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ចំនួន​១.៧២៨​លើក បណ្តាល​​អោយ​ស្លាប់​មនុស្ស​១៧៤​នាក់ និង​របួស​១.៧២៨​នាក់​។​

​នៅ​២​ថ្ងៃ​ដំបូង​កាលពី​ថ្ងៃ​ព្រហស្បត៍​និង​សុក្រ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោគ​ជិត​១.០០០​ករណី​បាន​កើតឡើង​ដោយ​មនុស្ស​១០៥​នាក់​ត្រូវបាន​សម្លាប់​និង​១.០០១​នាក់​រងរបួស​ នៅក្នុង​គ្រោះថ្នាក់​៩៦៩​លើក​។​

​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជា​មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់ ស្មោះ​នឹង​៣៤,៨៨​ភាគរយ បន្ទាប់​មក​បើក​លឿន​និង​បើក​កាត់ ហើយ​ផ្លូវ​ហាយវ៉េ កើតមាន​គ្រោះថ្នាក់​ច្រើនជាងគេ​។​

​អាជ្ញាធរ​ក៏​បាន​ឃាត់​យានយន្ត​២,៦០​លាន​គ្រឿង​ដើម្បី​ត្រួតពិនិត្យ ដោយ​បាន​ឃាត់​ទុក​យានយន្ត​៩៩១​គ្រឿង ក្នុងនេះ​៧១២​ជា​ទោចក្រយានយន្ត ដោយសារ​បើកបរ​ក្នុងស្ថានភាព​​ស្រវឹង​និង​បាន​ចាត់វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​រំលោភ​ច្បាប់​ចរាច​រណ៍​៣១.៣៩២​នាក់​៕​ដោយ​៖​វាសនា​