ចូលទៅ​លួច​ដែក​ប៉ូលិស​ចាប់បាន​ម្នាក់​រត់គេចខ្លួន​បាត់​ម្នាក់​

225
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ដឹកនាំ​ល្បាត​ផ្ទាល់​ដោយ​លោក​ភា​ប្រុស​នាយប៉ុស្ដិ៍​កា​កាប​ទី​២​ឃាត់ខ្លួន​។​ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេច​ទៅ​បាត់​បន្ទាប់ពី​នាំគ្នា​ចូលទៅ​លួច​យក​ដែក​នៅ​ការដ្ឋាន​សំណង់​ក្នុងភូមិ​កា​កាប​សង្កាត់​កា​កាប​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែសីហា ឆ្នាំ​២០១៩ ។​

ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ពេជ្រ​ណា​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​។​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ​ពៅ​ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​បាន​រត់​គេចខ្លួនបាត់​។​ទាំង​២​នាក់​មុខរបរ​និង​ស្នាក់នៅ​មិន​ពិតប្រាកដ​។​រីឯ​ជនរងគ្រោះ​ឈ្មោះ​ម៉ក់​ណាក់​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ចាក់​ជ្រូក​សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនសង្ស័យ​ក្រោយពី​ឃាត់ខ្លួន​បាន​ម្នាក់​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​ខណ្ឌ ពោធិ៍​សែន​ជ័យ​បន្ត​តាម​នីតិវិធី ៕S