ចូលរួម​ទប់ស្កាត់​ការថត​ចម្លង​ទាំងអស់គ្នា ដោយ​ប្រើប្រាស់ JaiKonTV

966

អត់​ទាស់​! មើល​រឿង FREE នៅលើ JaiKonTV រហូតដល់​ដាច់​ខែកក្កដា​នេះ និង​ចូលរួម​ទប់ស្កាត់​ការថត​ចម្លង​ទាំងអស់គ្នា ដោយ​ប្រើប្រាស់ JaiKonTV​។

​កាលពី​ថ្ងៃទី​១៥ កក្កដា ២០១៧ JaiKonTV បានរៀបចំ​ពិធីជប់លៀង​សម្ពោធ​កម្មវិធី​ទូរស័ព្ទ​របស់ខ្លួន​ដែល​បាន​ប្រព្រឹត្តឡើង​នៅឯ​ហាង Xignature ដោយមាន​ការចូលរួម​រៀបចំ​កម្មវិធី​ដោយ MyBurgerLab, Legend Cinemas, AKASA Studio, Krispy Kreme, Breadtalk & T-Shop រួមទាំង​មាន​វត្តមាន​របស់​ភ្ញៀវកិត្តិយស​ជាច្រើន​ផងដែរ​។​

​ធ្លាប់តែ​ឃើញ JaiKonTV នៅលើ​បណ្ដាញ​សង្គម​ឬ នៅលើ​រ៉ឺម៉ក ចុះ​អ្នកដឹង​ទេ​ថា​តើ JaiKonTV ជា​អ្វី​? តោះ​! មក​ស្វែងយល់​ពី JaiKonTV បន្ទាប់ពី​ការសម្ពោធ​ជា​ផ្លូវការ​របស់​កម្មវិធី​ទូរស័ព្ទ​មួយ​នេះ​។​

​អ្នកតំណាង JaiKonTV លោក ឡៅ ហុង​ទ្រី (​ហៅ Felix) បាន​បញ្ចេញមតិ​ថា​៖ “ មូល​ហេតុដែល​បណ្ដាល​ឲ្យ​មាន JaiKonTV គឺ​ដោយសារ​ខ្ញុំបាទ​និង​ក្រុមការងារ​មាន​គោលបំណង​ចង់​ជួយ​គាំទ្រ​និង​ជម្រុញ​ឲ្យ​មានការ​ច្នៃប្រឌិត​ក្នុងការ​បង្កើត​ថ្មី ចង់​ទប់ស្កាត់​ការថត​ចម្លង ចង់​ឲ្យ​យុវវ័យ​ខ្មែរ​គ្រប់​ជំនាន់​មាន​មោ​ទ​ភាព​ក្នុង​សមិត​ផល​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​វិស័យ​កម្សាន្ត​ក្នុងប្រទេស​​កម្ពុជា​។ លើសពីនេះ​ទៀត​នោះ JaiKonTV ក៏​ជា​កម្មវិធី​ទូរស័ព្ទ​មួយ​ដែល​ផ្ដល់នូវ​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​នូវ​វីដេអូ​ថ្មីៗ​ជា​ពិ​​សេស​គឺ​វីដេអូ​ក្នុងស្រុក​ប្លែកៗ​បែប​Original”​។​

​លោក​ក៏បាន​បន្ថែមទៀតថា “ យើង​មាន​គោលបំណង​ចង់​ពង្រីក JaiKonTV ទៅកាន់​ប្រទេសជិតខាង​ដើម្បី​ចែករំលែក​ពី​ស្នាដៃ​ថ្មីៗ​របស់​អ្នកបង្កើត​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឲ្យ​វិស័យ​កម្សាន្ត​ក្នុងប្រទេស​ឈានទៅដល់​វេទិការ​អន្តរជាតិ​។ ” ជាមួយគ្នា​នោះ​ផងដែរ JaiKonTV ក៏បាន​ប្រកាស​ទៅកាន់​សាធារណៈ​អំពី​ការសហការ​រវាង JaiKonTV ជាមួយនឹង Smart, PNN TV​ដែល​នឹង​ចាប់​​ផ្ដើម​ក្នុងពេល​ឆាប់ៗ​នេះ​។​
​ ​
​សូមបញ្ជាក់​ផងដែរ​ថា JaiKonTV​គឺជា​កម្មវិធី​ទូរស័ព្ទ​ស្របច្បាប់​ដំបូងបង្អស់​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ទស្សនា​វីដេអូ​ដែល​បង្កើតឡើង​​ដើម្បី​ជម្រុញ វិស័យ​ភាពយន្ត​និង​ការផលិត​ក្នុងស្រុក​ឲ្យ​មានការ​រីកចម្រើន​។ បន្ទាប់ពី JaiKonTV បានដាក់​ឲ្យ​ប្រើ​រយៈពេល​២​ខែ​មក គឺមាន​អ្នក​ទាញយក​និង​ប្រើប្រាស់​រហូតដល់​៥​ម៉ឺន​ជាង​(50,000+)​។

​បច្ចុប្បន្ន​ប្រិយមិត្ត​អាច​មើល​វីដេអូ​គ្រប់​ប្រភេទ​ក្នុង​កម្មវិធី​បាន​ដោយ​ឥតគិតថ្លៃ ហើយ​នាពេល​ឆាប់ៗ​នេះ​JaiKonTV​នឹង​ផ្ដល់ជូន​នូវ​​ការចុះឈ្មោះ​ជា​ពី​ប្រភេទ គឺ ចុះឈ្មោះ​ប្រចាំ​សប្តាហ៍​មានតម្លៃ ៤០០០​រៀល ($0.99) និង​ចុះឈ្មោះ​ប្រចាំខែ​មានតម្លៃ ១២០០០​រៀល ($2.99)​។ ការចុះឈ្មោះ​ទាំងអស់នេះ​នឹង​អាចធ្វើ​ការទូទាត់​បាន​តា​មរយៈ Smart Luy, Pi Pay, Pay&Go​និង​ប្រព័ន្ធ​ទូទាត់​លុយ​ផ្សេងៗ​ទៀត​។​ អ្វីដែល​ពិសេស​ទៅទៀត​នោះ JaiKonTV ក៏បាន​បន្ថែមទៀតថា នឹងមាន​ខ្សែភាពយន្ត រឿង​ភាគ​ឬ​វីដេអូ​ថ្មីៗ​សម្រាប់​ដាក់បញ្ចូល​ក្នុង​​កម្មវិធី​ជា​រៀងរាល់​ស​ប្ដា​ហ៏​។​

​គោលបំណង​ក្នុងការ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​នាំយក​វីដេអូ​និង​ភាពយន្ត​ជាច្រើន​មក​ជូន​ប្រជាជន​កម្ពុជា​ដោយ​រួមមាន​ផលិត​​កម្ម​ធំៗ​និង​ល្បីៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក​ជាច្រើន​ដូចជា Kongchak Pictures, Red Pictures, ព្រហ្មចក្រ​, មហាហង្ស​, ពូ​ព្រហ្ម​, TVB(​ហុងកុង​), Media Corp(​សាំង​ហ្គា​ពួរ​), GDH(​ប្រទេស​ថៃ​), Sanlih(​តៃវ៉ាន់​), Primework & Kidsmith (​ម៉ាឡេស៊ី​) និង iMBC(​កូរ៉េ​)​។ ភាពយន្ត និង រឿង​ភាគ​ទាំងនេះ​ភាគច្រើន​និយាយ​ជា​ភាសា​ខ្មែរ ឬ​មាន Subtitle ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​។ លើសពីនេះ​ទៀត JaiKonTV ក៏បាន​ប្រមូលផ្ដុំ​វីដេអូ​ក្នុងស្រុក បែប​កំប្លែង រឿង​ខ្លី​និង​វីដេអូ​ទាក់ទង​នឹង​ការអប់រំ​ផ្សេងៗ​ជាច្រើន​ទៀត​។ កម្មវិធី​នេះ​ក៏​ផ្ដល់ឱកាស​ដល់​អ្នក​ផលិត​ឬ​អ្នកបង្កើត​ថ្មី​ក្នុងស្រុក​ទាំងអស់​មានឱកាស​ដាក់បញ្ចូល​និង​បង្ហាញ​វីដេអូ​របស់ខ្លួន​ទៅកាន់​ប្រិយមិត្ត​ទូទាំងប្រទេស​។ (​អាន​បន្ថែម​: http://bit.ly/channelownerinfo)
​ ​
​មតិយោបល់​អ្នកប្រើប្រាស់​ផងដែរ​គឺ កញ្ញា រចនា បាន​និយាយថា “​ក្នុងការ​ទាញយក​និង​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ JaiKonTV នេះ​ខ្ញុំ​យល់ថា​វា​មាន​ភាពងាយស្រួល​ជាង​ការស្វែងរក​Full Movie​ក្នុង​Youtube​ហើយ​ថែមទាំង​មាន​ខ្សែភាពយន្ដ​ល្បី​ជាច្រើន​ផងដែរ​។​”

​អ្វីដែល​ពិសេស​ក្នុង​ខែកក្កដា​នេះ​គឺ ប្រិយមិត្ត​អាច​ទាញយក JaiKonTV ហើយនឹង​ទទួលបាន​សមាជិក VIP រហូតដល់​ចុងខែ កក្កដា​ដោយ​ឥតគិតថ្លៃ ចាំ​អង្កាល់​ទៀត ទាញយក​ឥឡូវនេះ http://onelink.to/jaikontv

ដោយ៖បូរិន