ចូលរួម​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​២៧ កញ្ញា ២០១៧ លើ​ប្រធានបទ​“​និរន្ត​ភាព​ទេសចរណ៍ ជា​យន្តការ​សំរាប់​ការអភិវឌ្ឍន៍​”

268

(​ភ្នំពេញ​)៖ ក្នុងឱកាស​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​ថ្ងៃទី​២៧ កញ្ញា ២០១៧ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​មួយ​ដល់​ជន​​រួម​ជាតិ​ទាំងអស់ ជាមួយនឹង ប្រធានបទ​«​និរន្ត​ភាព​ទេសចរណ៍ ជា​យន្តការ​សំរាប់​ការអភិវឌ្ឍន៍​» ។

​ទិវា​នេះ​និង​រៀបចំឡើង​ក្នុង​គោល បំណង​ស្វែងរក​ការចូលរួម​របស់ វិស័យ​ទេសចរណ៍​នៅក្នុង​គោលដៅ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព ដោយ​ឈរលើ​គោលការណ៍​នៃ​ការមិន​ទុក​បុគ្គល​ណា​ម្នាក់​នៅ​ពីក្រោយ Leaving no one behind ។

​វិស័យ​ទេសចរណ៍​ត្រូវបាន​រួមបញ្ចូល​ជា​វិស័យ​អទិភាព​មួយ នៅក្នុង​ចំណោម​គោលដៅ​ទាំង​១៧​ចំណុច​នៃ​ការ​អភិវឌ្ឃន៍​ប្រកបដោយ​និរន្ត​ភាព ។ ហេតុនេះ​វា​នេះ​ទាមទារ​ចាំបាច់​ឱ្យមាន​ការរួបរួម​គ្រប់​ភាគី​ណា​ពាក់ព័ន្ធ​ទាំងអស់​ដោយ​ទំនួល​ខុសត្រូវ ខ្ពស់បំផុត ។
​ ​
​សារលិខិត​បានបញ្ជាក់​ថាៈ នាពេល​បច្ចុប្បន្ន ទេសចរណ៍​គឺ​ឧស្សាហកម្ម​នាំចេញ​ធំជាងគេ​បំផុត​ទី​៣ នៅក្នុង​ពិភពលោក​បន្ទាប់ពី​ឧស្សា​ហ​កម្ម​គីមី និង​ប្រេង ។ ទេសចរណ៍​នាំមក​នូវ​ក្តីសង្ឃឹម ភាពសម្បូរ​សប្បាយ និង​ការយោគយល់​រវាង​មនុស្ស និង​មនុស្ស​នៅលើ​ពិភពលោក យោងតាម​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) នៅ​ឆ្នាំ ២០១៦ មាន​អ្នកដំណើរ​ប្រមាណ ១.២៣៥ លាន​នាក់ ដែល​ធ្វើដំណើរ​​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ ហើយ​ចំនួន​នេះ​និង​មានការ​កើនឡើង​រហូត​ដល់​ជាង ១.៨០០​លាន​នាក់ នៅមុន​ឆ្នាំ ២០៣០ ។ ​ដើម្បី​សម្រេចបាន​នូវ​កំណើន​ភ្ញៀវ​ទេសចរណ៍​ចំនួន ១.៨០០​លាន​នាក់​នេះ​យើង​ត្រូវ​ផ្តោតលើ​យន្តការ​ចូលរួម​ធ្វើឱ្យ​ពិភពលោក​ក្លាយជា​កន្លែង​កាន់តែ​ប្រសើរឡើង និង​ឈានទៅរក​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្ត​ភាព​លើ​គ្រប់​សសរ​គ្រឹះ​ទាំង ៥៖ ១.) សេដ្ឋ​កិ​ច្ចៈ​ការធ្វើ​​ឱ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន ២.) សង្គមៈ នាំមក​នូវ​ការងារ​សមរម្យ និង​ការផ្តល់អំណាច​ដល់​សហ​គម​ន៍ ៣.) បរិស្ថាន​៖ ការអភិរក្ស និង​ជួយ​ទ្រទ្រង់​ដល់​បរិស្ថាន និង​ការទប់ស្កាត់​នូវ​បម្រែបម្រួល​អាកាសធាតុ ៤.) វប្បធម៌ៈ ការអបអរសាទរ​និង​ការអភិរក្ស​ភាព​ចំរុះ​អត្តសញ្ញាណ និង​វប្បធម៌​រូបិយ ៥.) សន្តិភាពៈ ជា​តម្រូវការ​ចាំបាច់​ជាមុន​មួយ​សម្រាប់​ការអភិវឌ្ឍ និង​ការរីកចម្រើន ។

​ជាកា​ពិត វិស័យ​ទេសចរណ៍​ជា​វិស័យ​ដ៏​សំខាន់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ជា​ប្រភព​ចំណូល​រូបិយប័ណ្ណ​បរទេស​ដែល​បាន​ក្លាយជា​កម្លាំងចលករ​ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​និង​បរិស្ថាន ។ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជា​ទេសចរណ៍វប្បធម៌​និង​ធម្មជាតិ ដែល​បាន​រីកចម្រើន​យ៉ាងខ្លាំង​ដោយ​រក្សា​កំណើនថេរ​រៀងរាល់ឆ្នាំ និង​រួមចំណែក​ប្រា​មាណ​១៣%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នៃ​សេដ្ឋ​​កិច្ច​ជាតិ ។

​ដោយ​មើលឃើញ​ពីស​ក្កា​នុព​ល​ទេសចរណ៍ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​ទេសចរណ៍​កម្ពុជា “​មាស​បៃតង​”​ដែល​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​និង​បរិស្ថាន តាមរយៈ​ការបង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្តល់ប្រាក់​ចំណូល​ដល់​ជាតិ ជំរុញ​ការវិនិយោគ ផ្តល់​ងំ​ណា​ច​ដល់​សហគមន៍ អភិរក្ស​សម្បត្តិ​វប្បធម៌​ជាតិ ថែរក្សា​ធម្មជាតិ ទប់ទល់​បម្រែបម្រួល​អាកាសធាតុ រក្សា​វប្បធម៌​និង​អត្ត​សញ្ញាណ​ជាតិ​

​រក្សា​សន្តិសុខ និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​ទស្សនទាន “​ទេសចរណ៍​ដើម្បី​ទាំងអស់គ្នា ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍​” ។​

​ក្នុងនេះ​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០១៧ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សូម​ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​
​ឯកជន សហគមន៍​ទេសចរណ៍ ប្រជាពលរដ្ឋ​មូលដ្ឋាន និង​ដៃគូរ​អភិវឌ្ឍន៍​ចូលរួម អភិវឌ្ឍ​ទេសចរណ៍​ឱ្យបាន​សកម្ម​និង​កាន់តែ​ខ្លាំងក្លា​
​ថែមទៀត ។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងទេសចរណ៍​ជា​សេនាធិការ បាន​នឹង​កំពុង​ជំរុញ​ទីផ្សារ​ទេសចរណ៍​ធុរកិច្ច ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ “​ខេត្ត​មួយ កញ្ចប់​ទស្ស​កិច្ច​មួយ​” អភិវឌ្ឍ “​តំបន់​មួយ ព្រឹត្តិការណ៍​មួយ​” រៀបចំ​ទីផ្សារ​ទេសចរណ៍​យុវជន​(Youth Tourism) ទីផ្សារ​ទេសចរណ៍ ទីក្រុង​(Urban Tourism) និង​ទីផ្សារ​ទេសចរណ៍​ទំនិញ (Shopping Tourism) វិសេសវិសាល​មួយ​សំរាប់​លើក​ស្តួ​យ​វិស័យ​ទេសចរណ៍ ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម អភិរក្ស​បរិស្ថាន កាត់​បន្ថថ​យ​ភាពក្រីក្រ​បង្កើន​មិត្តភាព​រក្សា​សន្ត​ភាព​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រជាជាតិ​ទាំងឡាយ​លើ​ពិភពលោក​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ។
​ ​
​ឆ្លៀតឱកាស​នេះ ខ្ញុំព្រះករុណាខ្ញុំ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប ក្រសួង​ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ផ្នែក​ឯកជន​និង​អង្គ​ការមិន​
​មែនរដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ សូម​បន្ត​ចូលរួម​គាំទ្រ និង​ចូលរួមចំណែក​ឱ្យ​កាន់តែ​សកម្ម​ក្នុងការ​អភិ​វៃ​ឌ្ឍ​ទេសចរណ៍​កម្ពុជា​តាម​
​រយៈ​ការថែរក្សា​សម្បត្តិ​វប្បធម៌ រក្សា​ប្រពៃណីជាតិ ការពារ​បរិស្ថាន លើក​កំពស់​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​រក្សា​សុខ​
​សន្តិភាព និង​ធានា​សុ​វត្តិភាព​សម្រាប់​ភ្ញៀវទេសចរ ។

​ជាមួយគ្នានេះ​ខ្ញុំព្រះករុណាខ្ញុំ សូម​លើកទឹកចិត្ត​ស្ថាប័ន​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន​ចូលរួម​ឱ្យបាន​ខ្លាំងក្លា ក្នុង​ចលនា​ប្រឡងប្រណាំង “​ទីក្រុង​ស្អាត រមនីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ ដើម្បីឱ្យ​កម្ពុជា ស័​ក្កិ​សមជា “​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ផ្តល់​ភាពកក់ក្តៅ​
​ដល់​ទេសចរណ៍ (Kingdom of Wonder-Feel the Warmth) និង​ដើម្បីឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​
​នៅក្នុង​តំបន់ និង​ពិភពលោក ។

​គួរបញ្ជាក់​ថាៈ ខែ ៧ ឆ្នាំ ២០១៧ នេះ​ទេសចរណ៍​អន្តរជាតិ បានមក​ទស្សនា​កម្ពុជា បាន​ជាង​៣​លាន​នាក់ កើន​បាន​ជាង ១២% បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ស​ទៅនឹង​ឆ្នាំ​២០១៦៕​ដោយ​៖ មូល សម្បត្តិ /sn