ចូលរួម​រំលែក​ទុក្ខ​និង​ចូល​បុណ្យសព​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​បាក់​អគារ​នៅ​កំពង់សោម​

583
ចែករម្លែក

ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​កាលពី​ថ្ងៃទី​២៦​ខែមិថុនា​ឆ្នាំ​២០១៩ ​លោកស្រី​ហួន​ច័ន្ទ​បូរ៉ា ​នាយិកា​នាយកដ្ឋាន​ទំនាក់ទំនង​កាកបាទក្រហមកម្ពុជា ​រួម​ដំណើរ​ដោយ​លោក​សៀត​ គឹម​លៀង ​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​ក្រុម​ប្រតិបត្តិ​អនុសាខា​យុវជន​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ ​បាន​នាំយក​ព្រះរាជ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេចព្រះ​មហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ ព្រះប្រធាន​កិត្តិយស​កា​បាទ​ក្រហម​កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​និង​ចូល​បុណ្យសព​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​បាក់​អគារ​នៅ​កំពង់សោម​ចំនូ​ន​៣​គ្រួសារ​។​ដែល​ក្នុង​មួយ​គ្រួសា​សព​ទទួលបាន​ថវិកា​ចំនួន​២៥០​ដុល្លារ​​បន្ថែម​លើ​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ជា​ប្រធាន​។​ក្នុងនោះ​មាន​អង្ករ​៤​ការុង ស្មើ​១២០​គ​.​ក្រ មី​៥​កេស ត្រីខ​៥​យួរ​ស្មើ​៥០​កំប៉ុង ទឹក​ផ្លែឈើ​៥​កេស និង ថវិកា​ចំនួន​៥​លាន​រៀល ។​

​សូមបញ្ជាក់ថា ​ជនរងគ្រោះ​ជា​អ្នក​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ស្លាប់​ដោយសារ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​ស៊ី​ហនុមាន​ចំនួន​៣​នាក់​។​១/​ឈ្មោះ​ប៉ាង ​វិ​ច្ឆិ​រ៉ា​​ ​ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ ​២/​ឈ្មោះ​ប៊ុន ​ម៉ៅ​ ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​និង​៣/​ឈ្មោះ​គឹម​ សុខ​ហៀ​ង ​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​។​បច្ចុប្បន្ន​ក្រុមគ្រួសារ​សព​បានរៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ទ័ព​ត្បែង ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ស្ថិតក្នុង​សមាន​កុ​ទ្ខ​ដ៏​ក្រៀមក្រំ​នេះ ​លោកស្រី​ហួន ​ច័ន្ទ​បូរ៉ា​បាន​សម្តែង​នូ​វ​ការសោកស្តាយ​ចំពោះ​សោកនាដកម្ម​បាក់រ​លំអ​គារ​នៅ​ខេត្ត​ព្រះសីហនុ​និង​បាន​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ទាំងអស់ បាន​ទៅកាន់​ទី​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕S/​Ha