ចូលរួម​វគ្គ​មន្ត្រី អាជ្ញាកណ្តាល បច្ចេកទេស ពិភពលោក​លើក​ទី​១៣ នៅ​ហុង​គ្រី​

994
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក នាង សូ​រិ​ទ្ធិ​យ៉ា អគ្គលេខាធិការរង នៃ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក នៅ​យប់​ថ្ងៃទី ៩ ខែឧសភា ឆ្នាំ​២០១៩ បានចេញ​ដំណើរ​ទៅកាន់ ប្រទេស​ហុង​គ្រី ដើម្បី​ចូលរួម​សិក្ខាសាលា ស្តីពី​មន្ត្រី​អាជ្ញាកណ្តាល​បច្ចេកទេស កម្រិត​ពិភពលោក លើក​ទី​១៣ ដែលមាន​រយៈពេល ៥ ថ្ងៃ​។​

​លោក នាង សូ​រិ​ទ្ធិ​យ៉ា បាន​ប្រាប់​ឲ្យ​ដឹងថា រូបលោក​តំណាង​ឲ្យ សហព័ន្ធ​ខ្មែរ​ហែល​ទឹក របស់​ប្រទេស​កម្ពុជា ទៅ​ចូលរួម​វគ្គ​ខាងលើនេះ ដើម្បី​ឲ្យ​ក្លាយជា មន្ត្រី​អាជ្ញាកណ្តាល បច្ចេកទេស សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​ការប្រកួត​កម្រិត​អន្តរជាតិ​នានា ជាពិសេស ​ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី​៤៣ ” 43rd Sea Age Group Swimming Championships ” ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​។​

​លោក​អគ្គលេខាធិការរង បាន​បន្តថា សិក្ខាសាលា ស្តីពី​មន្ត្រី​អាជ្ញាកណ្តាល​បច្ចេកទេស កម្រិត​ពិភពលោក​លើក​ទី​១៣ មាន​អ្នកចូលរួម មកពី​ជាង ២០០ ប្រទេស ដែល​ប្រទេស​មា​ជិ​ក នៃ​សហព័ន្ធ​ហែល​ទឹក​ពិភពលោក​។ សព្វថ្ងៃនេះ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក មាន​មន្ត្រី​បច្ចេកទេស​អន្តរជាតិ តែ ៣ រូប​ប៉ុណ្ណោះ លោក ហែម ចាន់​លី ដែលជា​អនុ​ប្រ​ធា​សហព័ន្ធ លោក ហែម គី​រី អគ្គលេខាធិការ និង​រូបលោក ដែលជា​អគ្គលេខាធិការរង ៕v

​លោក ​នាង សុ​រិ​ទ្ធ​យ៉ា ​ទទួល​វិ​ញ្ញាប​ន​ប័ត្រ ​វគ្គ​ជំនាញ​បច្ចេកទេស ​កន្លងមក​