ចូល​ឆ្នាំ​ចិន​៤​ថ្ងៃៈ ស្លាប់ និង​របួស​១២០​នាក់ដោយគ្រោះថ្នាក់​ចរាចរណ៍

128
ចែករម្លែក
ទិដ្ឋភាពគ្រោះថ្នាកចរាចរណ៍មួយក្នុងឱកាសបុណ្យចូលឆ្នាំចិន(រូបឯកសារ)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មនុស្ស​ចំនួន ១២០​នាក់ បាន​ស្លាប់ និង​រងរបួស​ធ្ងន់​-​ស្រាល ដោយគ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រយៈពេល​បួន​ថ្ងៃ ពីថ្ងៃ​ទី​២៤-២៥-២៦-២៧ ខែមករា។ ក្នុងចំណោម​មនុស្ស ១២០​នាក់ គឺអ្នកស្លាប់​ចំនួន ៤០​នាក់ និង​រងរបួស​ចំនួន ៨០​នាក់​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៧ ខែមករា ឲ្យ​ដឹងថា នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​រយៈពេល​បួន​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៤-២៥-២៦-២៧ ខែមករា គឺ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៥៩​លើក ថយចុះ​ចំនួន ៨​លើក បើ​ធៀប​នឹង​ឆ្នាំមុន ប៉ុន្តែ​អ្នកស្លាប់​ចំនួន ៤០​នាក់ កើន​៤​នាក់ ធៀប​នឹង​ឆ្នាំមុន (​ឆ្នាំមុន​៣៦​នាក់​ស្លាប់​) និង​របួស​ចំនួន ៨០​នាក់ ថយ​ចំនួន ៩​នាក់ ធៀប​នឹង​ឆ្នាំមុន ៕សរន