ចូល​ឆ្នាំ​ថ្មី​នៅ​ថៃ​បី​ថ្ងៃ ឆក់យក​ជីវិត​មនុស្ស​១៨៨​នាក់​

363

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេលបីថ្ងៃក្នុងពេលគ្រោះថ្នាក់បំផុត៧ថ្ងៃក្នុងអំឡុងពេលចូលឆ្នាំថ្មីនៅថៃ បានឆក់យកជីវិតមនុស្ស១៨៨នាក់ និង១.៩៣៤នាក់ត្រូវបាននាំទៅកាន់មន្ទីរពេទ្យ ក្នុងគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវចំនួន១.៨៤៦លើកនៅទូទាំងប្រទេស។

គ្រាន់តែថ្ងៃសុក្រតែមួយ មានគ្រោះថ្នាក់៨២០លើក សម្លាប់មនុស្ស៨៦នាក់និងរបួស៨៥២នាក់។ចំនួននេះធ្វើអោយតួលេខជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃ១១-១៣មេសា ស្លាប់១៨៨នាក់ និងរបួស១.៩៣៤នាក់។

យោងតាមប៉ូលិសថៃ ការបើកបរក្រោមឥទ្ធិពលស្រវឹងជាកក្តាធំនាំដល់ការបុកទង្គិច(៤៧,៦%) បន្ទាប់មកបើកលឿន(២៧,៤%)និងភាគច្រើនពាក់ព័ន្ធនឹងទោចក្រយានយន្ត៕ដោយ:៖វាសនា

ប៉ូលិសនិងបុគ្គលិកជួយសង្រ្គោះព្យាយាមយកអ្នករងរបួសនិងអ្នកស្លាប់ចេញពីខ្មោចរថយន្តពិកអាប់មួយក្រោយរថយន្តរេធ្លាក់ផ្លូវបុករបាំងផ្លូវនៅខេត្ត អ៊ុតតារ៉ាឌីតកាលពីថ្ងៃ១៣មេសា