ចូល​បោក​ខោអាវ​ខ្យល់គ​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​

887
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ម្នាក់​ចូល​បន្ទប់ទឹក​បោក​ខោអាវ​ខ្យល់គ​ដួល​ផ្កាប់មុខ​ស្លាប់​ភ្លាមៗ​បង្ករ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នៅក្នុង​វីឡា​មួយ​ផ្លូវ​បេតុង​ភូមិ​ដី​ថ្មី​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​។​ស្ត្រី​ដែល​រងគ្រោះ​ឈ្មោះ​ហែម​ជ័យ​សេដ្ឋា​អាយុ​៥៨​ឆ្នាំ​មុខរបរ​ជួយ​លក់ដូរ​កូនក្មួយ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​កាលពី​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ ។​

​តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា​មុន​កើតហេតុ​ស្ត្រី​ខាងលើ​បាន​ចូលទៅ​បោក​ខោអាវ​ក្នុង​បន្ទប់ទឹក​ដោយសារ​អាកា​រៈ​មិន​ស្រួលខ្លួន​ខ្យល់គ​ងងឹតមុខ​ដួល​ស្លាប់​តែម្តង​រហូតដល់​សាច់ញាតិ​ឮសូរ​សម្លេង​ទឹក​ហូរ​យូរពេក​ងឿងឆ្ងល់​ទៅ​គោះទ្វារ​ហៅ​ពី​ខាងក្រៅ​បន្ទប់​ទឹកតែ​មិនឃើញ​ឆ្លើយតប​ទើប​យក​កូនសោរ​ចាក់​មើល​ស្រាប់តែ​ឃើញ​ដួល​ស្លាប់​បាត់ទៅហើយ​ឆោឡោ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ពិនិត្យ​តែម្តង ។​

​សាកសព​ឆ្លង​ការ​ការពិនិត្យ​កោសល្យវិច័យ​ពី​សមត្ថកិច្ច​ជំនាញ​គ្រូពេទ្យ​បានបញ្ជាក់​ថា​ស្ត្រី​ខាងលើ​បាន​ស្លាប់​ដោយសារ​ខ្យល់គ​ដោយ​ខ្លួនឯង​រួច​ប្រគល់​ឲ្យ​សាច់ញាតិ​ចាត់ចែង​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ៕S/​

​ចូល​បោក​ខោអាវ​ខ្យល់គ​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​