ចូល​ប្លន់​ដល់​ក្នុងផ្ទះ​មិនបាន​សម្រេច​ខឹង​បាញ់​ជញ្ជាំង​ផ្ទះ​នឹង​កាំភ្លើង​អាកា​បី​គ្រាប់​លេង

352
ចែករម្លែក

ដោយ:​គ្រញូង​/បាត់ដំបង ៖ ​ចោរ​ស្ទើរភ្លើង​ម្នាក់​កាន់​កាំភ្លើង​អាកា​៤៧​ចូល​ទៅ​ភ្ជង់​ប្លន់​ម្ចាស់​ដល់​ក្នុងផ្ទះ តែ​មិនបាន​សម្រេច​កាលពី​ទី​យប់​ថ្ងៃទី​១៤ ​ខែមីនា​ ឆ្នាំ២០១៩​ស្ថិតនៅក្នុង​ចំណុច​ចំការ​ឥណ្ឌា ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ​ ស្រុក​សំឡូត​ ដោយ​ខឹង​ម្ចាស៎​រត់គេច​ក៍​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ ​គឺ​បាញ់​ទៅលើ​ជញ្ជាំង​ផ្ទះ​ហើយ​ដាក់​មេ​ផាយ​បាត់។

លោក កោ ស៊ុន​កាំ​ង ​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា ម្ចាស់ផ្ទះ​ឈ្មោះ​សេង វ៉ាន់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​កសិករ រស់នៅ​ចំណុចកើតហេតុ​ខាងលើ​។​ ចំណែក​ជនសង្ស័យ​ ដែល​ប្រើប្រាស់​កាំភ្លើង​AK​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ​។​

លោក​អធិការ​ស្រុក​បាន​ដកស្រង់​សំដី​របស់​ម្ចាស់ផ្ទះ​មក​បញ្ជាក់ថា ​ជន​ស​ង្ស័​យ​មានតែ​ម្នាក់ឯង​ស្លៀកពាក់​ស៊ីវិល​ប្រដាប់​ដោយ​កាំភ្លើង​AK-47​ព្រមទាំង​មាន​ពាក់មួក​សុវត្ថិភាព​ដើម្បីកុំឱ្យ​គេ​ស្គាល់មុខ ។​

ម្ចាស់ផ្ទះ​បាន​បន្តថា​មុនដំបូង​ជនសង្ស័យ​បាន​ចូលមកក្នុង​របង​ផ្ទះ​ ហើយ​បាន​ភ្ជង់​កាំភ្លើង​ចម្ងាយ​ប្រហែល​៦​ម៉ែត្រ​ តម្រង់​ទៅរក​គាត​ព្រមទាំង​ស្រែក​គម្រាម​ឱ្យ​ប្រគល់​ប្រាក់​ទៅ​វា ។ ដោយ​ឃើញ​ចោរ​យែ​ម្នាក់ឯង​ គាត់​ក៏បាន​រត់​ចេញពីផ្ទះ​ហើយ​ស្រែក​ខ្លាំងៗ​ ឱ្យ​អ្នកភូមិ​ជួយ​។

ដោយសារតែ​ប្លន់​មិនបាន​សម្រេច​ជន​សង្ស័យ​ បាន​បាញ់​នឹង​កាំភ្លើង​អាកា​ចំនួន​៣​គ្រាប់​ទម្លុះ​ជញ្ជាំង​ផ្ទះ​ផង បាញ់​ដី​ផង ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​តែម្ដង ។​

ក្រោយ​កើតហេតុ​មួយសន្ទុះ​ទើប​ឃើញ​សមត្ថកិច្ច​ទៅដល់ ​បាន​ត្រឹម​ធ្វើ​កំណត់ហេតុ​និង​
​បាន​ប្រាប់ថា​ខ្មាន់កាំភ្លើង​បាន​បាញ់​ទម្លុះ​ជញ្ជាំង​ផ្ទះ​ជនរងគ្រោះ​១​គ្រាប់​ក្នុងចំណោម​៣​គ្រាប់​។​ នៅ​ចម្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ប្រហែល​៦០​ម៉ែត្រ មន្ត្រី​ជំនាញ​បាន​រកឃើញ​គ្រាប់​ដែល​មិនទាន់​បាញ់​ប្រភេទ​អាកា​នេះ​ចំនួន​២​គ្រាប់​ផង​។

ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើកា​ស៊ើបអង្កេត ដើ​ម្ប​កំណត់​មុខសញ្ញា​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕B/