ចូ​លី​កំពុង​ស្វែងរក​គូស្រករ​ថ្មី ចាប់តាំងពី​បែកបាក់​ពី​ប្រ៊ែ​ត​ភី​ត

297
ចែករម្លែក

​លោកស្រី អ៊ែន​ជេ​លី​ណា ចូ​លី តាម​ដឹង​គឺ​បាន​ណាត់​ទាក់ទង​ជាមួយ​បុរស​ប៉ុន្មាន​នាក់​រួចមកហើយ ចាប់តាំងពី​បែកបាក់​ពី​ប្រ៊ែ​ត​ភី​ត​។​

​តារា​ក្នុង​រឿង Maleficent រូបនេះ​បានបញ្ចប់​អ្វីៗ​គ្រប់យ៉ាង​ជាមួយ​ប្រ៊ែ​ត​ភី​ត​អាយុ ៥៥ ឆ្នាំ​កាលពី​ឆ្នាំ​២០១៦ ហើយ​ទោះបី​អាពាហ៍ពិពាហ៍​ពួកគេ​មិនទាន់​ចប់សព្វគ្រប់​ជា​ផ្លូវការ​ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​ក្តី ក៏​ចូ​លី​មាន​អារម្មណ៍​ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ចាប់ផ្តើម​ជីវិត​ថ្មី​និង​ស្វែងរក​មនុស្ស​ថ្មី​ម្នាក់ទៀត​។

​ប្រភព​មួយ​បាន​ប្រាប់​ទស្សនា​វ​ដ្តី Us Weekly ថា តារា​សម្តែង​អាយុ​៤៤​ឆ្នាំ​រូបនេះ​បាន​ណាត់​ទាក់ទង​ជាមួយ​បុរស​ប៉ុន្មាន​នាក់​មកហើយ ប៉ុន្តែ​មិនទាន់មាន​អ្វី​កើត​ឡើងជា​ដុំកំភួន​ទេ ព្រោះ​រឿងនេះ​មិនមែនជា​អាទិភាព​កំពូល​របស់​ចូ​លី​ទេ​។

​ប្រភព​ដដែល​និយាយថា “​លោកស្រី​ចូ​លី​មិន​ផ្តោត​សំខាន់​លើ​គំនិត​ក្នុង​ការជួប​មនុស្ស​ថ្មី​ខ្លាំងពេក​នោះទេ ព្រោះ​វា​មិនមែនជា​អាទិភាព​សំខាន់​របស់លោក​ស្រី​។ លោកស្រី​កំពុង​ផ្តោតលើ​កូនៗ ការងារ និង​សម្អាត​ភាព​រញ៉េរញ៉ៃ​ពី​ការ​លែងលះ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ចូ​លី