ចូ​លី ឡើង​និយាយ​អំពី​ការបង្ការ​អំពើហិង្សា​ផ្លូវភេទ​នៅ​កិច្ចប្រជុំ​កំពូល​របស់​កង​រក្សា​សន្តិភាព​អ​.​ស​.​ប នៅ​ទីក្រុង​វ៉ាន់​ខូ​វើ​

335

លោកស្រី អ៊ែន​ជែ​ល​លី​ណា ចូ​លី ត្រូវបាន​គេ​ស្គាល់​ថា​ជា​សកម្មជន​និង​សប្បុរសជន​មួយរូប​ដើម្បី​សិទ្ធិ​ស្ត្រី​និង​ជនភៀសខ្លួន​។​

​ហើយ​កាលពី​ថ្ងៃ​ពុធ ទី​១៥​វិច្ឆិកា លោកស្រី​បាន​និយាយ​អំពី​ប្រធានបទ​ទាំងពីរ​នេះ​អស់ពីដួងចិត្ត​របស់គាត់ នៅក្នុង​សុន្ទរកថា​ដ៏​សំខាន់ នៅ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការពារ​នៃ​កង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​វ៉ាន់​ខូ​វើ ក្នុង​ខេត្ត​ប្រ៊ី​ត​ធី​ស​ខូ​ឡំ​បឺស ប្រទេស​កាណាដា​។​

​លោកស្រី​ចូ​លី អាយុ ៤២ ឆ្នាំ ឆ្នាំ ដែលជា​បេសកជន​ពិសេស​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​បាន​និយាយ​អំពី​ការបង្ការ​អំពើហិង្សា​ផ្លូវភេទ ក្នុង​ជម្លោះ​ប្រដាប់អាវុធ នៅឯ​ព្រឹត្តិការណ៍​នេះ​។​

​តារា​សក់ទង់ដែង​ដ៏​ស្រស់ស្អាត​នេះ​មើលទៅ​ឆើតឆាយ​ណាស់​ក្នុង​ឈុត​រ៉ូ​បក​.​ប៉ោង​សំយុង​ចុះក្រោម រួមជាមួយ​ស្បែកជើងកែងចោត​ខ្ពស់​។​

​តារា​សម្តែង​ដ៏​ឆ្នើម​រូបនេះ​បាន​តែង​សក់​ប៉ោង​ប៉ប្រះ​ត្រឹម​ស្មារ និង​ផាត់មុខ​ស័ក្តិសម​នឹង​ទម្រង់​មុខ​ល្អឥតខ្ចោះ​។​

​ចូ​លី​បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​កាណាដា លោក ហា​ជី​ត សាច​ចាន់ (Harjit Sajjan) អាយុ ៤៧ ឆ្នាំ ដែលជា​អ្នក​កាន់សាសនា​ស៊ី​ក (Sikh) ដំបូង​គេ ដែល​បាន​កាន់តំណែង​រដ្ឋមន្ត្រី​នេះ​។​

​បន្ទាប់មក អ្នក​ទាំង​ពីរបាន​ចូលរួម​ជាមួយ​អ្នកតំណាង​មកពី​ប្រទេស​ចំនួន ៨០ នៅឯ​សន្និសីទ​នេះ​សម្រាប់​ការ​រូបថត​ជា​ក្រុម​ជុំគ្នា​។​

​ចូ​លី​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​កាលពី​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០០១៕ ដោយ៖ កញ្ញាដាលីស

ចូ​លី ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​កង​រក្សា​សន្តិភាព​អ​.​ស​.​ប នៅ​ទីក្រុង​វ៉ាន់​ខូ​វើ