ចូ​វ​យុន​ហ្វា​ត់​ពូកែ​ញ៉ែ​ស្រី​? តារា​ហុងកុង​រូបនេះ​លាតត្រដាង​ជីវិត​ឯកជន​របស់ខ្លួន និង​ការបាត់បង់​កូនបង្កើត​ក្នុង​បទសម្ភាសន៍​ថ្មី​មួយ​

1140
ចែករម្លែក
  • 97
    Shares

​ចូ​វ​យុន​ហ្វា​ត់​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្តី​ដ៏​ស្មោះ​បំផុត​នៅក្នុង​ឧស្សាហកម្ម​កម្សាន្ត​ហុងកុង ដូច្នេះ​វា​អាចជា​ការភ្ញាក់ផ្អើល ដែល​បានដឹងថា តារា​សម្តែង​វ័យ ៦៣ ឆ្នាំ​រូបនេះ​ចាត់ទុក​ខ្លួន​គាត់​ជា​អ្នក​ពូកែ​ញ៉ែ​ស្រី​។​

​ថ្មីៗ​នេះ ចូ​វ​យុន​ហ្វា​ត់​បាន​បង្ហាញខ្លួន​នៅក្នុង​កម្មវិធី A Date With Luyu ដែលជា​កម្មវិធី​ទូរទស្សន៍​ដ៏​ពេញនិយម​មួយ​នៅក្នុង​ប្រទេស​ចិន​។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ពិធី​ការិនី នាង ចិន លូ​យូ លោ​កចូវ​បាន​និយាយ​អំពី​ប្រធានបទ​ដូចជា​ការងារ​និង​ខ្សែភាពយន្ត​របស់គាត់ ប៉ុន្តែ​ក៏​និយាយ​អំពី​ជីវិត​ផ្ទាល់ខ្លួន​របស់គាត់​ផងដែរ​។​

​លោ​កចូវ​បាន​លាតត្រដាង​ថា​គាត់​ជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​កោតសរសើរ​ស្រី​ស្អាត ហើយ​ខណៈដែល​គាត់​មាន​ស្នេហា​ជាមួយ​នារី​ជាច្រើន​នៅលើ​កញ្ចក់​ទូរទស្សន៍ គាត់​បាន​និយាយថា អារម្មណ៍​របស់គាត់​ដែល​បានដាក់​លើ​តួ​ស្រី​គឺជា​អារម្មណ៍​ពិត​។​

​ក្នុងនាម​ជាតា​រា​សម្តែង​វ័យចំណាស់​នៅក្នុង​ស្ថានីយ៍ទូរទស្សន៍ TVB របស់​ហុងកុង លោ​កចូវ​តែងតែ​សម្ដែង​ជាមួយ​ដៃគូ​តារា​សម្តែង​ស្រី នាង ខា​រ៉ូ​ល ចេង​។ តារា​សម្តែង​ជើងចាស់​រូបនេះ​បាន​បន្ថែមថា​ជាមួយនឹង​កាលវិភាគ​ថត​មមាញឹក​ពេក វា​មាន​អារម្មណ៍​ហាក់ដូចជា​នាង​ចេង​គឺជា​មនុស្ស​ដំបូង​គេ​ដែល​គាត់​ភ្ញាក់ឡើង​ឃើញ​មុខ​មុនគេ​អស់​រយៈពេល​២​ឆ្នាំ​។ លោ​កចូវ​និយាយថា​ទំនាក់ទំនង​របស់គាត់​និង​នាង គឺ​ផ្អែមល្ហែម​ណាស់ ហើយ​ទោះបីជា​ពួកគេ​ជា​មិត្តភក្តិ ក៏ប៉ុន្តែ​ពួកគេ​មាន​អារម្មណ៍​ជិតស្និទ្ធ​ដូច​ប្តី​ប្រពន្ធ​អ៊ីចឹង​។​

​ប៉ុន្តែ​ពេល​សួរថា​តើន​រណា​ជា​ក្តី​ស្រឡាញ់​ក្នុង​ជីវិត​របស់គាត់ លោ​កចូវ​បាន​ឆ្លើយថា​ជា​ម្តាយ​និង​ប្រពន្ធ​របស់គាត់​។​

​លោ​កចូវ​បាន​រៀបការ​អស់​រយៈពេល ៣២ ឆ្នាំ​ជាមួយ​ស្ត្រី​ជនជាតិ​សិង្ហ​បុរី ឈ្មោះ ចា​ស្មី​ន តាន់​។ ប្តី​ប្រពន្ធ​នេះ​មិន​មានកូន​ទេ​។​

​កិច្ចសម្ភាសន៍​ក៏បាន​និយាយ​ផងដែរ​អំពី​ការបាត់បង់​កូន​របស់​លោ​កចូវ នៅពេល​កូនស្រី​របស់​ពួកគេ​បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩១​។ ទារក​ទើបនឹង​កើត​បាន​ស្លាប់​ដោយសារតែ​ការ​រហែក​ទងផ្ចិត​នៅពេល​ប្រពន្ធ​គាត់​មាន​ផ្ទៃពោះ ៩ ខែ​។​

​ខុសពី​ភរិយា​របស់គាត់​ដែល​មិនអាច​ឈប់​ខូចចិត្ត​ចំពោះ​ការបាត់បង់​កូន លោ​កចូវ​បាន​និយាយថា គាត់​បាន​កាត់​ចិត្តបាន​យ៉ាង​រហ័ស​។​

​លោ​កចូវ​និយាយថា “​មនុស្ស​២​នាក់​ខូចចិត្ត​នឹងមិន​ជួយ​អ្វី​បានទេ​ដូច្នេះ​ខ្ញុំ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​លើកទឹកចិត្ត​ប្រពន្ធ​របស់ខ្ញុំ​រៀងរាល់ថ្ងៃ​” ។​

​គាត់​ក៏បាន​ដើរ​និង​ឡើង​ភ្នំ​ជា​ទៀងទាត់​ផងដែរ​ដើម្បី​ដោះស្រាយ​ជាមួយ​ភាព​តានតឹង​។​

​ប៉ុន្តែ​អ្វីដែល​សំខាន់​ជាង គឺថា លោ​កចូវ​ជា​មនុ​ស្សមាន​បុគ្គលិកលក្ខណៈ​រីករាយ ជាហេតុ​ធ្វើឱ្យ​គាត់​ឆាប់​ឆ្លង​ផុត​គ្រា​លំបាក​។​

​លោ​កចូវ​និយាយថា “​ខ្ញុំ​គឺជា​មនុស្ស​ដែលមាន​ភាព​វិជ្ជមាន​ដ៏​ពិសេស​មួយរូប​។ ខ្ញុំ​មិន​ធ្វើឱ្យ​អ្វីៗ​ប្រែជា​ធ្ងន់ធ្ងរ​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោ​កចូវ​យុន​ហ្វា​ត់​និង​ភរិយា ចា​ស្មី​ន តាន់