ចូ​វ យុន​ហ្វា​ត់ ត្រូវ​ភរិយា​រៀបចំ​ពិធី​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​ឱ្យ​

900
ចែករម្លែក

​កំពូល​តារា​សម្តែង​ហុងកុង ចូ​វ យុន​ហ្វា​ត់ ដែល​ប្រពន្ធ​របស់គាត់​រៀបចំ​ពិធី​ខួបកំណើត​ដ៏​ភ្ញាក់ផ្អើល​ជូន​នោះ បាន​រាំ​ជាមួយ​តារា​សម្តែង​ជើងចាស់​លោក ផា​ទ្រី​ក សែ​យិន ក្នុង​ពិធីជប់លៀង​។​

​កាសែត Sin Chew Daily បាន​រាយការណ៍​ថា ពិធី​ខួបកំណើត​លើក​ទី ៦៣ ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​សុក្រ ទី​១៨ ឧសភា ត្រូវបាន​ចូលរួម​ដោយ​តារា​សម្តែង លោក អា​ឡិច ហ្វុ​ង ផងដែរ​។​

​ចូ​វ យុន​ហ្វា​ត់ មាន​អារម្មណ៍​រស់​រវើក​ល្អ​ណាស់ និង​រាំ​ជាមួយ​លោក​សែ អាយុ ៨១ ឆ្នាំ​។​

​ដោយ​គេ​ស្គាល់​ថា​ជា​អ្នក​ចូលចិត្ត​ឡើង​ភ្នំ លោ​កចូវ​បាន​និយាយ​លេងសើច​ថា គាត់​ចង់​នាំ​លោក​សែ​ឡើង​ភ្នំ​ដែរ​។​

​ភរិយា​របស់​ចូ​វ គឺ​លោកស្រី ចា​ស្មី​ន តាន់ បានធ្វើ​នំ​ខួបកំណើត​ធំ​មួយ ដែល​បង្ហាញ​រូបលោក​ស្រី​អង្គុយ​លើ​ភ្លៅ​របស់​ចូ​វ យុន​ហ្វា​ត់​។​

​លោកស្រី​តាន់​និយាយថា “​សូម​ជូនពរ​បង​នៅ​ថ្ងៃ​ខួបកំណើត ឱ្យមាន​សុខភាព​ល្អ និង សុបិនរ​បស់បង​ក្លាយជា​ការពិត​”​។​

​ចូ​វ យុន​ហ្វា​ត់ និយាយ​លេងសើច​ថា បំណងប្រាថ្នា​ខួបកំណើត​របស់គាត់​គឺ​បន្ត​ការឡើង​ភ្នំ​ទៀត​។​

​គាត់​និយាយថា​គាត់​តែង​ឡើង​ភ្នំ មុនពេល​ចាប់ផ្តើម​ការងារ​៕ ដោយ៖ កញ្ញាដាលីស

ចូ​វ យុន​ហ្វា​ត់ និង ភរិយា ចា​ស្មី​ន តាន់