ចូ​សេ ម៉ូ​រី​ញ៉ូ​: ការចំណាយ​ត្រឹម​៣០០​លាន​ផោន​របស់​យូ​ណាយ​ធី​ត​មិន​គ្រប់គ្រាន់

111

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ប្រាប់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ថា ពួកគេ​ត្រូវតែ ចំណាយ​ច្រើន​ទៀត ប្រសិនបើ​ចង់​មានឱកាស​ប្រជែង​ជាមួយ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​តាមមើល​ការលេង​ដ៏​អន់​របស់​ក្រុម​យូ​ណាយ​ធី​ត​នៅពេល​ពួកគេ​ព្យាយាម តាម​ពីក្រោយ ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ហើយ​លោក​បាន​អះអាងថា ការចំណាយ ២៨៦​លាន​ផោន​របស់ យូ​ណាយ​ធី​ត​ពី​រដូវក្តៅ​កន្លងមកនេះ ក្រោម​ការដឹកនាំ​របស់​លោក​នោះ មិនទាន់​គ្រប់គ្រាន់​ទេ ចំណែក​ស៊ី​ធី​បាន​ចំណាយ​៣៦០​លាន​ផោន​នៅក្នុង​រយៈពេល​ដូចគ្នា​ក្រោម​ការដឹកនាំ​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។​
​ ​
​កីឡាករ ចូ​សេ លីង​ហ្គា​ដ (Josse Lingard) រកបាន​២​គ្រាប់​ម្នាក់ឯង ដើម្បី​ជួយ​ឲ្យ​ក្រុម​យូ​ណាយ​ធី​ត តាម​ស្មើ​ក្រុម Burnley ប៉ុន្តែ​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា យូ​ណាយ​ធី​ត​នឹង​មិនអាច​ក្លាយជា​ក្រុម ធំ​បានទេ លុះត្រា​ពួកគេ​ចំណាយ​ប្រហាក់ប្រហែល​នឹង​ក្រុម​ស៊ី​ធី​ដែរ​។​
​ ​
​នៅពេល​លោក​រំឭកថា យូ​ណាយ​ធី​ត​បាន​ចំណាយ​ជិត​៣០០​លាន​ផោន​ក្រោម​ការដឹកនាំ​របស់លោក គ្រូបង្វឹក​រូបនេះ​បាន​និយាយថា “​វា​មិនទាន់​គ្រប់គ្រាន់​ទេ​។ ពិតជា​ទាន់​គ្រប​គ្រាន់​ទេ​”​។​
​ ​
​លោក​បន្តថា “​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ទិញ​ខ្សែការពារ​ក្នុងតម្លៃ​ស្មើ​ខ្សែប្រយុទ្ធ ដូច្នេះ​នៅពេល​អ្នក​និយាយ ដល់​ក្លឹប​ធំ អ្នក​ត្រូវ​និយាយ​ដល់​ប្រវត្តិ​របស់​ក្លឹប​នោះ ។ តម្លៃ​សម្រាប់​ក្លឹប​ធំ​គឺ​ខុសគ្នា​ពី​ក្លឹប​ផ្សេងទៀត ដូច្នេះ​ក្លឹប​ជា​ប្រវត្តិសាស្ត្រ​នានា​តាម​ធម្មតា​រង​ទណ្ឌកម្ម​នៅលើ​ទីផ្សារ​ដោយសារតែ​ប្រវត្តិ​”​។​
​ ​
​ក្រុម Burnley មានឱកាស​នាំមុខ​មុន​២-០ មុនពេល លិ​ង​ហ្គា​ដ រកបាន​២​គ្រាប់​ម្នាក់ឯង ដើម្បី​សង្គ្រោះ​យូ​ណាយ​ធី​ត​បាន​១​ពិន្ទុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)