ចូ​សេ ម៉ូ​រី​ញ៉ូ កំពុង​ស្វែងរក​ខ្សែការពារ​ស្លាប​ឆ្វេង​ម្នាក់ទៀត​

143

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានផ្តល់​អាទិភាព​ក្នុងការ​ស្វែងរក​ខ្សែការពារ​ឆ្វេង​ម្នាក់ទៀត ខណៈ​លោក​ប្រឹងប្រែង​លុបបំបាត់​ចំណុចខ្សោយ​នៅ​ក្រុម​ជម្រើស​របស់​យូ​ណាយ​ធី​ត​មុន​ការចាប់ផ្តើម​យុទ្ធនា​ការលើក​ទី​២​របស់លោក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​។ កីឡាករ​អន្តរជាតិ​អង់គ្លេស ឌែ​ន​នី រ៉ូ​ស (Danny Rose) គឺជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស ដែល​លោក​កំពុង​ពិចារណា​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ ចង់​ផ្ទេរ​កីឡាករ​ដែលមាន​គុណភាព​កម្រិត​ឆេ​ម​ពាន​លី​ក ដើម្បី​បំពេញ​តួនាទី​ការពារ ស្លាប​ឆ្វេង​របស់​យូ​ណាយ​ធី​ត​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា លោក ម៉ូ​រី​ញ៉ូ ក៏​កំពុង​ពិនិត្យមើល​ជម្រើស​នៅក្រៅ​ទឹកដី​អង់គ្លេស​ផងដែរ​ហើយ​កីឡាករ​ដែល​អាច​ជាទី​ទុកចិត្ត នៅពេលនេះ​គឺ បេន​ចា​មីន ម៉េ​ន​ឌី ប៉ុន្តែ​ត្រូវ​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ដណ្តើមយក​បាត់​ហើយ​។ នៅមាន​ជម្រើស​មួយចំនួនទៀត ហើយ​ក្នុង​លី​ក គេ​មើលឃើញ​មានការ​ចាប់អារម្មណ៍​ច្រើន​លើ ឌែ​ន​នី រ៉ូ​ស ។​
​ ​
​ក្លឹប​ឆេ​ល​ស៊ី​ក៏​ចាប់អារម្មណ៍​កីឡាករ រ៉ូ​ស ផងដែរ ស្របពេល​លោក អែន​តូ​នី​ញ៉ូ កុន​តេ ទាមទារ​ឲ្យ​មាន​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​បន្ថែមទៀត​មុនពេល​រដូវ​កាល​ទិញដូរ​កីឡាករ​បិទទ្វារ​៕ ប្រែ​សម្រួល :​ពិសិដ្ឋ​

ឌែ​ន​នី រ៉ូ​ស (Danny Rose)