ចូ​សេ ម៉ូ​រី​ញ៉ូ គ្រោង​ចរចា​ជាមួយ​ក្លឹប Inter Milan ដើម្បី​វិល​ទៅ​ដឹកនាំ​ជាថ្មី​

318
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) គ្រោង​ចរចា​ជាមួយ​លោក ប៉េ​ប​ប៉េ ម៉ា​រ៉ូ​តា (Beppe Marotta) ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប Inter Milan ដើម្បី​ធ្វើជា​អ្នកចាត់ការ​របស់​ក្លឹប​អ៊ីតាលី នេះ​ជា​លើក​ទី​២​។​

​លោក ម៉ូ​រី​ញ៉ូ ត្រូវ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បណ្តេញចេញ ប៉ុន្តែ​អ្នកគាំទ្រ​របស់​ក្លឹប Inter Milan នៅតែ​ពេញ​ចិត្តនឹង​គ្រូបង្វឹក​រូបនេះ បន្ទាប់ពី​ធ្លាប់ជួយ​ពួកគេ​លើក​ពាន​បី​ក្នុងពេល​តែមួយ កាលពី​ឆ្នាំ​២០១០​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ វ័យ​៥៦​ឆ្នាំ​ត្រូវបាន​បណ្តេញ​ចេញពី​តួនាទី​កាលពី​ថ្ងៃទី​១៨​ខែធ្នូ ហើយ​ត្រៀម​នឹង​វិល ត្រឡប់​ទៅកាន់​ការងារ​ជា​អ្នកចាត់ការ​ជាថ្មី ដោយ​ចរចា​ជាមួយ​ក្លឹប Inter Milan កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក​បាន​បដិសេធ​ឱកាស​ដឹកនាំ​ក្លឹប Benfica ហើយ​គេ​ជឿថា លោក​កំពុង​វាយតម្លៃ​ពី​ជម្រើស របស់លោក​រហូតដល់​រដូវក្តៅ​។ ក្លឹប Inter នឹង​ស្វាគមន៍​លោក ម៉ូ​រី​ញ៉ូ ដៃ​ពីរ​តែម្តង ហើយ​គេ​នៅ ចងចាំ​ស្នាដៃ បន្ទាប់ពី​លោក​ជួយ​ក្រុម​នេះ​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ពាន Copa Italia និង​ពាន​ជើងឯក​ឆេ​ម​ពាន​លី​ក​កាលពី​៩​ឆ្នាំមុន​។​
​ ​
​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ក៏​ជា​បេក្ខភាព​ប្រកបដោយ​សក្តានុពល​ផងដែរ ស្របពេល​គ្រូបង្វឹក​បច្ចុប្បន្ន​លោក លូ​ស៊ី​យ៉ា​ណូ ស្ប៉ា​ឡេ​តទី (Luciano Spalletti) កំពុង​រង​សម្ពាធ​។ ក្រុម Inter Milan ឈរ​នៅ​លេខ​រៀង​ទី​៣​នៅ​ក្របខណ្ឌ​កំពុង​របស់​អ៊ីតាលី ប៉ុន្តែ​មាន​គម្លាត​ពី​ក្រុម​នាំមុខ Juventus ២០​ពិន្ទុ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)