ចូ​សេ ម៉ូ​រី​ញ៉ូ ចង់បាន អេ​រិ​ក ដាយ​អើ បន្ទាប់ពី​ផ្ទេរ លូ​កា​គុ ដោយ​ជោគជ័យ​

1243
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចង់​ឲ្យ​លោក អេ​ដ វូដ​វើដ (Ed Woodward) ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ត្រៀម​ដាក់​សំ ណើ​រ​ផ្ទេរ​៦០​លាន​ផោន​សម្រាប់ អេ​រិ​ក ដាយ​អើ (Eric Dier) ពី​ក្លឹប Tottenham​។

​លោក ម៉ូ​រី​ញ៉ូ គ្រូបង្វឹក​យូ​ណាយ​ធី​ត​បាន​បង្ខំ​ឲ្យ​នាយករង​ប្រតិបត្តិ វូដ​វើដ​ផ្ទេរ​កីឡាករ​សំខាន់ៗ ដែល​លោក​ចង់បាន បន្ទាប់ពី​ក្រុម​របស់លោក​បញ្ចប់​រដូវ​កាល​ត្រឹម​លេខ​៦ នៅ​រដូវ​កាល​ដំបូង ដែល​លោក​ដឹកនាំ​។
`​ ​
​ក្រុម​បិសាច​ក្រហម​ខកខាន​មិនបាន​ផ្ទេរ​ខ្សែប្រយុទ្ធ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) របស់​ក្លឹប Atletico Madrid ទេ ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក ក្លឹប​នេះ​បាន​ចំណាយពេល​៧៥​លាន​ផោន​លើ​ការផ្ទេរ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) របស់​ក្លឹប Everton ។

​នៅពេលនេះ លោក ម៉ូ​រី​ញ៉ូ ចង់បាន​ខ្សែបម្រើ​ម្នាក់ទៀត បើទោះបីជា​ខ្សែ បម្រើ​ចាស់វស្សា ម៉ៃ​ឃើ​ល ខា​រិ​ក (Michael Carrick) ចុះ​កិច្ចព្រមព្រៀង​លេង​មួយ ឆ្នាំ​ទៀត​រហូតដល់​ឆ្នាំ ២០១៨​ក៏ដោយ​។
​ដំបូង​ឡើយ លោក ម៉ូ​រី​ញ៉ូ គិតថា ខ្លួន​អាច​អូសទាញ​កីឡាករ ដាយ​អើ ពី​ក្លឹប Spurs ក្នុងតម្លៃ​ប្រហែល ៤០​លាន​ផោន ហើយនឹង​ផ្តល់ប្រាក់​ឈ្នួល​ទ្វេដង​ដល់ កីឡាករ​រូបនេះ​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ ដឹងថា ក្លឹប Spuer បដិសេធ​មិន​លក់​កីឡាករ​រូបនេះ​ទេ ហើយ​បញ្ជាក់ថា ពួកគេ ត្រៀម​រក្សាទុក ដាយ​អើ ដោយ​អះអាងថា កីឡាករ​រូបនេះ​មិនមែន​សម្រាប់​លក់ ទេ​។

​ទោះបីជា​យ៉ាងណា​លោក ម៉ូ​រី​ញ៉ូ បដិសេធ​មិន​ព្រម​ដកថយ ហើយ​នៅតែ បញ្ចុះបញ្ចូល​ឲ្យ​លោក វូដ​វើដ ផ្ទេរ​កីឡាករ​រូបនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែបម្រើ អេ​រិ​ក ដាយ​អើ (Eric Dier)