ចូ​សេ ម៉ូ​រី​ញ៉ូ ដាស់តឿន​ខ្សែប្រយុទ្ធ លូ​កា​គុ និង រ៉ា​ហ្វ​ដ

1226
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បាន​ប្រាប់​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) និង​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) ថា ពួកគេ​ត្រូវតែ​លេង​ឲ្យ​អស់​សមត្ថភាព ប្រសិនបើ​ចង់​ឲ្យ ស្លា​តាន់ អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច (Zlatan Ibrahimovic) បន្ត​អង្គុយ​មើល​ទៀត​។​
​ ​
​ខ្សែប្រយុទ្ធ​ស៊ុយអែត​រូបនេះ ចង់​ប្តូរផ្តាច់​ជាមួយ​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​មួយ​រដូវ​កាល​ទៀត បើទោះបីជា​ខ្លួន មិនទាន់​ជាសះស្បើយ​របួស​ពេញលេញ ក៏ដោយ​។​
​ ​
​គ្រូបង្វឹក ម៉ូ​រី​ញ៉ូ ទទួលស្គាល់ថា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច វ័យ​៣៥ ដែល​រកបាន​២៨​គ្រាប់​ក្នុងការ​បង្ហាញមុខ​៤៦​លើក មុនពេល​មាន​បញ្ហា​របួស​ធ្ងន់ធ្ងរ​កាលពី​ខែមេសា​។​
​ ​
​បច្ចុប្បន្ន ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ពឹង​ផ្អែកលើ​ខ្សែប្រយុទ្ធ លូ​កា​គុ ដែល​មកទល់ពេលនេះរ​កបាន​៣​គ្រាប់ និង​ខ្សែប្រយុទ្ធ​វ័យក្មេង រ៉ា​ហ្វ​ដ ។​
​ ​
​បន្ទាប់ពី​យកជ័យ​ជម្នះ​៤-០ លើ​គូប្រកួត​កាលពី​ចុង​សប្តាហ៍​មុន លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​ស្លា​តាន់ ស្គាល់​ខ្ញុំ និង​គាត់​ដឹងថា ខ្ញុំ​ចូលចិត្ត​ដាក់​កីឡាករ​ដែល​លេង​ល្អ​ក្នុង​ក្រុម​ជម្រើស​”​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​២៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា យូ​ណាយ​ធី​ត​ឈរ នៅ​លេខ​រៀង​ទី​៦​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ពួកគេ​ធ្វើបាន​ល្អ​ដោយ​យកឈ្នះ​ក្រុម ៤-០ មុន​ជំនួប​ជាមួយ​ក្រុម Leicester City ។​
​ ​
​លោក ម៉ូ​រី​ញ៉ូ លើក​ពាន​នៅ​រដូវ​វ​កាល​ទី​២​របស់លោក​ជាមួយ​ឆេ​ល​ស៊ី បន្ទាប់ពី​ផ្ទេរ​កីឡាករ ឌី​ឌី​យេ ដ្រុ​ក​បា (Didier Drogba) ឡើងវិញ ហើយ​សង្ឃឹមថា អ៊ី​ប្រា​ហ៊ី​ម៉ូ​វី​ច អាចជួយ​យូ​ណាយ​ធី​ត​លើក​ពាន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)​និង ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku)