ចូ​សេ ម៉ូ​រី​ញ៉ូ ទាមទារ​ប្រាក់​បន្ថែម​សម្រាប់​ប្រជែង​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ បន្ទាប់ពី​ចាញ់​ក្រុម Sevilla

908
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) បានទាមទារ​ទឹកប្រាក់​បន្ថែមទៀត ដើម្បី​ចំណាយ​លើ កីឡាករ បន្ទាប់ពី​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ដែល​បាន​ចំណាយ​ប្រា​ក់ជាង​៣០០​លាន​ផោន​នៅ​រដូវ​កាល ទិញដូរ កីឡាករ​គិត​មក​ត្រឹម​ពេលនេះ បាន​ដាស់តឿន​កូនក្រុម​របស់លោក​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​។​

​ទោះបីជា​យ៉ាងណា​កីឡាករ Wissam Ben Yedder រកបាន​ពីរ​គ្រាប់ ប៉ុន្តែ​គ្រូបង្វឹក ម៉ូ​រី​ញ៉ូ អះអាងថា លោក​ត្រូវ​ការប្រាក់​បន្ថែមទៀត ដើម្បី​កែប្រែ​ស្ថានការណ៍​នៅ​ពហុកីឡាដ្ឋាន Old Trafford ។​

​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា “​អ្វីៗ​គ្រប់យ៉ាង​ត្រូវតែ​កែប្រែ​។ គ្រប់គ្នា​ចំណាយ​ប្រាក់ មែន​ទេ​? មិនមែន​មានតែ​យើង​ទេ​? វា​ជា​ដំណើរការ​តាម​ធម្មជាតិ​។ គ្រប់​ក្រុម​បាន​ចំណាយ​ប្រាក់​”​។

​លោក​បន្តថា “​វា​គឺជា​ដំណើរការ​តាម​ធម្មជាតិ ហើយ​យើង​មិនមែនជា​ក្រុម​តែមួយគត់​ដែល​ចំណាយ ប្រាក់​នោះទេ​។ គ្រប់​ក្លឹប​សុទ្ធតែ​បាន​ចំណាយ​ប្រា​ក់លើ​កីឡាករ​”​។​

​លោក​បន្ថែមថា “​យើង​គ្មាន​ពេលវេលា​ក្រៀមក្រំ​លើសពី​២៤​ម៉ោង​ទេ ហើយ​នេះ​គឺជា​វិស័យ បាល់ទាត់​។ វា​មិនមែនជា​ទីបញ្ចប់​នៃ​ពិភពលោក​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)