ចូ​សេ ម៉ូ​រី​ញ៉ូ រង់ចាំ​ឱកាស​ចូល​ជំនួស​ការងារ​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ​

207
ចែករម្លែក

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុង​តាមឃ្លាំមើល​ស្ថានភាព​របស់​ក្លឹប Tottenham ខណៈពេល​លោក​ត្រៀម​វិលត្រឡប់​មកកាន់​ការងា​រ​ចាត់ការ​ក្លឹប​បាល់ទាត់​ជាថ្មី​។ លោក ម៉ូ​រី​ញ៉ូ គ្មាន​ការងារ​ធ្វើ ចាប់តាំងពី​ត្រូវ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បណ្តេញចេញ​កាលពី​ខែធ្នូ​ឆ្នាំមុន គឺ​មិន​ដល់​១​ឆ្នាំ​ផងដែរ​ក្នុង​កិច្ចសន្យា​ថ្មី ដែល​គ្រោង​នឹង​បន្ត​ដល់​ឆ្នាំ​២០២០​។ ក្លឹប Spurs ស្ថិតក្នុង​ចំណោម​ក្លឹប​ដែល​ទាក់ទាញចំណាប់ អារម្មណ៍គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។ ​ក្លឹប Real Madrid ដែល​កំពុង​ដឹកនាំ​ដោយ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) ក៏​ជា​ក្លឹប​មួយទៀត​ដែល​លោក ម៉ូ​រី​ញ៉ូ ចាប់អារម្មណ៍​ផងដែរ​។

​លោក ម៉ូ​រី​ញ៉ូ នៅមាន​ទំនាក់ទំនង​ល្អជា​មួយ​លោក ផ្ល​រិ​នទី​ណូ ផេ​រ៉េ​ស (Florentino Perez) ប្រធាន​ក្លឹប Real Madrid ។ លោក ម៉ូ​រី​ញ៉ូ វ័យ​៥៦​ឆ្នាំ កំពុង​ត្រៀមខ្លួន​និង​រង់ចាំ​ឱកាសល្អ​។​លោក​ភាគច្រើន​ធ្វើការ​ងារ​ជា​អ្នកវិភាគ​និង បាន​ចូលរួម​ការងារ​ជាមួយ​ទូរទស្សន៍ Sky នៅ​រដូវ​កាល​នេះ​។ ការចាប់ផ្តើម​មិនបាន​ល្អ​របស់​ក្រុម Spurs ធ្វើ​ឲ្យ​មានការ​សង្ស័យ​ជុំវិញ​អនាគត​របស់​អ្នកចាត់ការ ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)