ចូ​សេ ម៉ូ​រី​ញ៉ូ ហៅ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី ថា ជា​ក្រុម​មានសំណាង​

149

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​បាន​ហៅ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​ថា ជា​ក្រុម​មានសំណាង ខណៈពេល​ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)​បាន​នាំ​មុខដាច់​១១​ពិន្ទុ​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ មាន​អារម្មណ៍​មិន​សប្បាយចិត្ត​ជាមួយនឹង​ការខកខាន​របស់​អាជ្ញា​កណ្តាល ម៉ៃ​ឃើ​ល អូ​លី​វើ (Michael Oliver)​ក្នុងការ​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ដល់​ក្រុម​យូ​ណាយ​ធី​ត នៅពេល​កីឡាករ នី​កូ​ឡាស អូ​តា​ម៉េ​ន​ឌី (Nicolas Otamendi) ទាក់​ជើង​ផ្តួល​កីឡាករ អែន​ឌ័​រ ហឺ​រ៉េ​រ៉ា (Ander Herrera) នៅសល់​១១​នាទី​ចប់​ការប្រកួត ប៉ុន្តែ​ទទួលបាន​កាត​លឿង​សម្រាប់​សកម្មភាព​នេះ​។​
​ ​
​គ្រាប់​បាល់​របស់​កីឡាករ ដេវីដ ស៊ី​ល​វ៉ា (David Silva)​និង នី​កូ​ឡាស បាន​ជួយ​ឲ្យ​ក្រុម​ស៊ី​ធី​ឈ្នះ លើ​ក្រុម​យូ​ណាយ​ធី​ត ដែល​រកបាន​១​គ្រាប់​គត់​ដោយ​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford)​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ មាន​កំហឹង​នៅពេល​អាជ្ញាកណ្តាល​បដិសេធ​មិន​ផ្តល់​បាល់​១១​ម៉ែត្រ ខណៈពេល​ក្រុម​ស៊ី​ធី បង្កើន​ស្ថិតិ​ឈ្នះ​ដល់​១៤​លើក​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ក្នុង​មួយ​រដូវ​កាល និង​បានបញ្ចប់​ស្ថិតិ​មិន ដែល​ចាញ់​របស់​ក្រុម​យូ​ណាយ​ធី​ត​ក្នុង​ទឹកដី​ត្រឹម​៤០​ប្រកួត​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​និយាយថា​”​ខ្ញុំ​មានការ​សោកស្តាយ​ដោយសារ​លោក អូ​លី​វើ ពីព្រោះ​គាត់​ដឹកនាំ​ល្អ ប៉ុន្តែ​សាង​កំហុស​សំខាន់​មួយ​”​។​
​ ​
​លោក ម៉ូ​រី​ញ៉ូ បាន​បន្តថា “​លទ្ធផល​នេះ​កើតឡើង​ដោយសារតែ​អាជ្ញាកណ្តាល​មិនបាន​ផ្តល់​បាល់ ប៉េ​ណា​ល់​ទី​។ វា​គួរតែ​២-២​នៅសល់​១០​នាទី​ចប់​ការប្រកួត​។ លោក ម៉ៃ​ឃើ​ល គ្មាន​សំណាង​សោះ ពីព្រោះ​វា​គឺជា​បាល់​ប៉េ​ណា​ល់​ទី​ពិតប្រាកដ​”​។​
​ ​
​លោក​បន្ថែមថា “​ស៊ី​ធី​ជា​ក្រុម​ល្អ ប៉ុន្តែ​ខ្ញុំ​គិតថា ពួកគេ​មានសំណាង​។ ពួកគេ​ត្រូវបាន​ការពារ​ដោយ​សំណាង និង​មាន​ទេវតា​បាល់ទាត់​នៅ​ពី​ក្រោយពី​គេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​និង​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola)