ចូ​អាវ ម៉ា​រី​យ៉ូ​:​រ៉េ​ណា​តូ សាន​ឆេស គួរ​ចាក​ចេញពី​បៃ​យឺន​មូ​និ​ច ទៅ​ចូលរួម​ជាមួយ​ក្លិប​អា​សេ មី​លេន

679

ចូ​អាវ ម៉ា​រី​យ៉ូ (Joao Mario) មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ទទូច​ឲ្យ​ខ្សែបម្រើ រ៉េ​ណា​តូ សាន​ឆេស (Renato Sanches) របស់​ក្លិប បៃ​យឺន មូ​និ​ច​(Bayern Munich) ជ្រើស​រើសយក​ក្លិប អា​សេ មី​លេន​(AC Milan)​។​
​ ​
​សាន​ឆេស មានការ​លំបាក​ក្នុងការ​សម្រប​ខ្លួន​ជាមួយ​ក្រុម Bayern Munich បន្ទាប់​ផ្ទេរ​មកលេង ជាមួយ​ក្រុម​នេះ ដោយសារតែ​ធ្វើបាន​ល្អ អំឡុង​យុទ្ធនាការ​នៅ Euro 2016 និង​លើក​បាន​ជើងឯក ជាមួយ​ក្រុម​ព័រ​ទុយ​ហ្គា​ល់​។​
​ ​
​ចូ​អាវ ដែល​លេង​ឲ្យ​ក្លិប អ៊ី​ន​ធ័​រ មី​លេន (Inter Milan) ជឿថា ការផ្ទេរ​មកលេង​នៅ​ពហុ​កីឡដ្ឋាន សាន ស៊ី​រ៉ូ​( San Siro) គឺជា​ជម្រើស​ដ៏​ស័ក្តិសម​សម្រាប់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះ ស្របពេល​ក្លិប ឆេ​ល​ស៊ី​នៅ​ព្រី​មី​ញ៉េ​លី​ក​និង​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​កំពុង​ចាប់អារម្មណ៍​។​

​បើទោះបីជា​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ចង់​ដាក់​ឲ្យ​កីឡាករ​វ័យ​រូបនេះ​លេង ក្នុង​កិច្ចសន្យាខ្ចី​ជើង ម៉ា​រី​យ៉ូ ជឿថា សាន​ឆេស នឹងមាន តម្លៃ​ប្រសិនបើ​ផ្ទេរ​ទៅលេង​ជាមួយ AC Milan ។​
​ ​
​តាម​គេហទំព័រ dailymail.co.uk កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា យូ​ណាយ​ធី​ត​សង្ឃឹម​សម្រេច​កិច្ចព្រមព្រៀង ណេ​ម៉ាន​ចា ម៉ា​ទិ​ក (Nemanja Matic) ពី​ឆេ​ល​ស៊ី ស្របពេល​ឆេ​ល​ស៊ី​នាំយក​កីឡាករ ធី​ម៉ូ បា​កា​យ៉ូ​កូ (Tiemoue Bakayoko) ពី​ក្លឹ Monaco ក្នុងតម្លៃ​៣៤​លាន​ផោន​។​
​ ​
​ទោះបីជា​យ៉ាង ម៉ា​រី​យ៉ូ បាន​ណែនាំ​មិត្ត​រួម​ជាតិ​ថា AC Milan គឺជា​ទីកន្លែង​សម្រាប់​គាត់ ដើម្បី​អភិវឌ្ឍ​អាជីព​បន្ថែម​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ រ៉េ​ណា​តូ សាន​ឆេស (Renato Sanches)