ចូ​អាវ ហ្វេ​លី​ក មិនទាន់​ព្រលយ​ពាក្យ​ថា ចង់​ចូលរួម​ជាមួយ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត នៅឡើយ​ទេ​

144
ចែករម្លែក

​កីឡាករ ចូ​អាវ ហ្វេ​លី​ក (Joao Felix) មិនទាន់​បញ្ជាក់​ជា​ច្បាស់លាស់​ថា ខ្លួន​បើកចំហ ទទួលយក​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅឡើយ​ទេ​។​

​យុវជន​វ័យ​១៩​ឆ្នាំ​របស់​ក្លឹប Benfica រូបនេះ ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​លទ្ធភាព​ផ្ទេរ​មក​ក្លឹប អឺរ៉ុប​ជាច្រើន បន្ទាប់ពី​ធ្វើបាន​ល្អ​នៅ​រដូវ​កាល​នេះ​ក្នុង​ក្របខណ្ឌ Primeira Liga ។​

​យូ​ណាយ​ធី​ត​គឺជា​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​ដែល​បាន​បន្ថែម​កីឡាករ​រូបនេះ​ទៅក្នុង​បញ្ជី​កីឡាករ​ដែល​ត្រូវ​ផ្ទេរ ស្របពេល​ក្លឹប Real Madrid Liverpool និង Juventus ក៏បាន​អះ អាង​ថា ចង់បាន​កីឡាករ​រូបនេះ​ផងដែរ​។​

​នៅពេលនេះ ហ្វេ​លី​ក បាន​អះអាងថា ដំណើរ​នៃ​អាជីព​របស់​អតីត​កីឡាករ​យូ​ណាយ​ធី​ត គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ​(Cristiano Ronaldo) គឺជា​ឧទាហរណ៍​មួយ​សម្រាប់​កីឡាករ គ្រប់រូប​។​

​ការអះអាង​បែបនេះ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ងឿងឆ្ងល់​ថា តើ​កីឡាករ​រូបនេះ​ចង់​ដើរ​តាម គន្លង​ចាស់​របស់​កីឡាករ​កំពូល​រូបនេះ​និង​ចាក​ចេញពី​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​មក លេង​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ឬ​យ៉ាងណា​។​

​ចូ​អាវ បាន​និយាយថា “​ក្តី​សុបិន​របស់ខ្ញុំ​គឺ​ចង់​លេង​ជាមួយ​ក្លឹប​ធំៗ និង​មានការ​ប្រកួត ប្រជែង​ធំ ប៉ុន្តែ​ដូច​ខ្ញុំ​បាន​និយាយ​រួចហើយ ខ្ញុំ​នៅទីនេះ ហើយ​ខ្ញុំ​សប្បាយចិត្ត​នៅ Benfica ដែល​ក៏​ជា​ក្លឹប​ធំ​នៅ​អឺរ៉ុប​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​