ចៀសវាង​អាហារ ៤ ប្រភេទ​នេះ ដើម្បី​បន្ថយ​ហានិភ័យ​កើត​មហារីក​សុដន់​

251
ចែករម្លែក

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឲ្យ​ដឹងថា មហារីក​សុដន់​ជា​ប្រភេទ​មហារីក​ច្រើន​ជួបប្រទះ​បំផុត​ចំពោះ​ស្ត្រី ដោយ​វា​ជះឥទ្ធិពល​ដល់​ស្ត្រី​រាប់លាន​នាក់​ក្នុង​១​ឆ្នាំៗ ។​

​មាន​កត្តា​ផ្សេងៗ​ជាច្រើន រួមមាន​វ័យ​, ប្រវត្តិ​គ្រួសារ បញ្ហា​អំពី​រដូវ ពុំមាន​កូន លើស​ទម្ងន់​… អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​មហារីក​សុដន់ ។ របប​អាហារ​រួមចំណែក​ប្រមាណ ៣០ ទៅ ៤០ % បង្ក​ជំងឺមហារីក ក្នុងនោះ​មាន​ទាំង​មហារីក​សុដន់ ។ ដើម្បី​ទប់ស្កាត់​ជំងឺ ស្ត្រី​គួរ​ចៀសវាង​អាហារ​មួយចំនួន​មាន​ហានិភ័យ​ខ្ពស់​ខាងក្រោម​នេះ​៖

១-​ស្រា​
​ទទួលទាន​ស្រា​ជាប្រចាំ ធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​សុដន់ ។ ស្រា​មានលទ្ធភាព​ធ្វើ​ឲ្យ​កើន​កម្រិត estrogen និង​បង្ក​របួស​កោសិកា ADN នាំ​ដល់​មហារីក​សុដន់ ។​

​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា អ្នកទទួល​ទាន​ស្រា​ច្រើន ងាយ​កើត​មហារីក​សុដន់​ជាង​អ្នក​មិន​ទទួលទាន​ស្រា ។ ទទួលទាន​ស្រា ស្រា​បៀរ ៣ ដង ក្នុង​១​សប្តាហ៍ អាចធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីក​សុដន់​ឡើង​ជិត ១៥% ។​

២-​ស្ករ​
​ពួក​អ្នកស្រាវជ្រាវ​អាមេរិក​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ស្ករ​ច្រើន​អាចរួមចំណែក​បង្ក​ដុំ​សាច់​ក្រពេញ​សុដន់ ។ ស្ករ​ធ្វើ​ឲ្យ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម និង​រំដោះ​កម្រិត​អាំង​ស៊ុយ​លីន ។ ផ្តើម​ពី​នោះ ធ្វើ​ឲ្យ​កើន​កម្រិត estrogen ធ្វើ​ឲ្យ​ហានិភ័យ​មហារីក​សុដន់ ។​

៣-​ជាតិ​ខ្លាញ់
​ជាតិ​ខ្លាញ់​ពី​អាហារ​កែច្នៃ​អាចរួមចំណែក​ក្នុងការ​រីកចម្រើន​រប​ស់​មហារីក​សុដន់ ។ របប​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាចធ្វើ​ឲ្យ​កើន​បរិមាណ oestrogen និង prolactin អាច​បង្កើន​ហានិភ័យ​មហារីក​សុដន់ ។​

៤-​សាច់​អាំង​, សាច់​កែច្នៃ​
​សម្បូរ​ជាតិ​ខ្លាញ់ អំបិល និង​សារធាតុ​ថែទាំ សាច់​កែច្នៃ ធ្វើ​ឲ្យ​កើន​ហានិភ័យ​កើត​មហារីក​សុដន់ ។ សាច់​អាំង​ក៏​ជា​អាហារ​មួយ​ក្នុងចំណោម​អាហារ​បង្កើន​ហានិភ័យ​មហារីក​សុដន់ ៕ ប្រែ​សម្រួលៈ រតនៈ​