ចៀស​ឲ្យ​ផុត​ទម្លាប់​អាក្រក់​៧​នេះ ក្បាលពោះ​មិន​ងាយ​មាន​ទេ​

1113
ចែករម្លែក

​ប្រសិនជា​អ្នក​មិន​ចង់​ទទួលបាន​ក្បាល​ពោះធំ ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ អ្នក​គួរតែ​កែ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​ការផឹក​ភេសជ្ជ​:​ដែលមាន​ជាតិ​ហ្គាស​ច្រើន​ដូចជា​ទឹកក្រូច​ជាដើម នឹងធ្វើ​ឲ្យ​អ្នក​ងាយ​ឡើង​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ញ៉ាំ​ទឹកក្រូច គួរតែ​ប្រយ័ត្ន ព្រោះ​បើ​ញ៉ាំ​ជ្រុល រាង​អ្នកនឹង​រត់​អស់ហើយ​។​

​ការបរិភោគ​អាហារ​ច្រើនពេក​ហួស​បរិ​មាណនៃ​អាហារ​ដែល​មនុស្ស​ទូទៅ​ពិសារ​។​បើ​អ្នក​បរិភោគ ដោយ​មិន​កំណត់​ឲ្យ​បានល្អ ដោយ​ចេះតែ​ពិសារ ដោយ​មិនដឹងខ្យល់ នោះ​អ្នកនឹង​មិនអាច​រក្សា ក្បាលពោះ​ដ៏​ស្អាត​របស់​អ្នក​បានឡើយ​។​

​ការបរិភោគ​អាហារ​ពេល​ល្ងាច​យប់​ពេក ធ្វើ​ឲ្យ​រំលាយ​អាហារ​មិនបាន​ល្អ​ទេ​។ ដូចនេះ នៅពេល ដែល​អាហារ​ផ្ទុក​ច្រើន​ក្នុង​ក្រពះ អ្នកនឹង​ជួប​ផលវិបាក​ធំ​មួយ គឺ​ឡើង​ទម្ងន់ ដោយមាន​រាង​ក្បាល ពោះ​ដូចជា​ជ្រូក​អញ្ចឹង​។​

​ការ​គេង​មិន​គ្រប់គ្រាន់​ក៏​អាចធ្វើ​ឲ្យ​អ្នកមាន​ក្បាលពោះ​ដែរ​។ ដូចនេះ អ្នក​គួរតែ​ចូល​គេង​ពី​ព្រលឹម ហើយ​គេង​ឲ្យ​បាន​គ្រប់​ម៉ោង ទើប​អ្នក​អាច​ការពារ​រាង​ដ៏​ស្អា​តរបស់​អ្នក ដោយ​មិន​ងាយ​រីក​ឡើយ​។ ដូចនេះ​អ្នក​គួរតែ​កែ​ចោល​ទម្លាប់​អាក្រក់​ទាំងអស់នេះ ដើម្បី​កុំ​ឲ្យ​ដុះ​ក្បាល​ពោះធំ​ធ្វើ​ឲ្យ​ខ្មាស់​គេ ឲ្យ​សោះ​៕ ដោយ​: health.com.kh