ចេក​ខ្ចី​ស្ងោ​អាចជួយ​បញ្ចុះទម្ងន់ និង​បង្ការ​ជំងឺ​ទឹកនោមផ្អែម​

512
ចែករម្លែក
  • 9
    Shares

ផ្ទុយ​ពី​ចេកទុំ ផ្ទុក​ស្ករ​ច្រើន​, ចេក​ខ្ចី​សម្បូរ​បរិមាណ​ជាតិ​ម្សៅ​, សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​, tanin, សារជាតិ​រ៉ែ និង​វីតាមីន ផ្តើម​ពី​នោះ វា​ពុំ​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​បញ្ចុះទម្ងន់​បាន​ប៉ុណ្ណោះ​ទេ តែ​នៅ​បង្ការ​ប្រឆាំង​ជំងឺ​ច្រើន​ប្រភេទ​ទៀត ។​

​របៀប​ធ្វើ​៖ ចេក​ខ្ចី​១​ទៅ​៣ ផ្លែ លាង​ឲ្យ​ស្អាត កាត់​ក្បាល និង​ចុង​ចោល រួច​យកទៅ​ត្រាំ​ក្នុង​ទឹកអំបិល​រាវៗ ប្រមាណ ១០ នាទី ដើម្បី​កម្ចាត់​ជាតិ​ជ័រ ។ បន្ទាប់មក ស្រង់​ចេក​ចេញ​យកមក​លាង​សំអាត​ម្តងទៀត ។ ដាក់​ចេក​ទៅក្នុង​ឆ្នាំង រួមជាមួយ​ទឹក​១​លីត្រ ធ្វើយ៉ាងណា​ឲ្យ​ទឹក​លិច​ចេក ។ យក​ឆ្នាំង​ទៅ​ដាំ​ដោយ​បើកភ្លើង​ខ្លាំង​រហូត​ពុះ សឹម​បន្ថយ​ភ្លើង​តិចៗ ថែម​៥​នាទី​ទៀត ជាការ​ស្រេច ។ ពេល​ចេក​ត្រជាក់ អ្នក​អាច​យកមក​បរិភោគ​ដោយ​បកសំបក​ចេញ ។​

​រាល់ថ្ងៃ អ្នក​អាច​បរិភោគ​ចេក​នេះ​ពី ១ ទៅ ៣ ផ្លែ គ្រប់​ពេលដែល​ឃ្លាន ឬ បរិភោគ​ជំនួស​បាយ​, បរិភោគ​មុនពេល​បាយ ។ ព្យាបាល​ក្នុង​រយៈពេល​ប្រមាណ ១​ខែ អ្នកនឹង​ទម្ងន់​របស់ខ្លួន​ស្រក​ចុះ​លឿន​, ក្រៅពីនេះ វា​ទប់ស្កាត់​ភាព​ចាស់​របស់​ស្បែក​, បំបាត់​អាកា​រៈ​រាករូស​, ព្យាបាល​ជំងឺ​ក្រពះ​, ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម​, ព្យាបាល​ជំងឺ​គេង​មិន​លក់ ៕ ប្រែ​សម្រួល​: រតនៈ​