ចេក​មួយ​ស្ទង​ចេញ​ផ្លែ​ច្រើន​រយ​ស្និត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

287
ចែករម្លែក

​ចេក​ព្រិល (snow banana) ឬ​ដែល​ខ្មែរ និយម​ហៅថា “​ចេក​មួយរយ​ស្និត​” មួយ​ដើម​កម្ពស់ ៣,៥ ម៉ែត្រ​នៅ ខេត្ត​ហា​ទិញ (Ha Tinh) ប្រទេស​វៀតណាម បាន​ទម្លាក់​ស្ទង​ប្រវែង ២ ម៉ែត្រ​ដែលមាន​ផ្លែ​ច្រើន​រហូតដល់​ទៅជា​ង ៣៥០ ស្និត​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​
​ ​
ស្ត្រី​ម្នាក់​ឈ្មោះ ដាំ ធី ល័ន (Dam Thi Loan) មកពី​ឃុំ​សឺ​ន ហុង (Son Hong) ស្រុក​ហួង សឺ​ន (Huong Son) និយាយថា គ្រួសារ​របស់គាត់​បាន​ជីករណ្ដៅ​ដី​និង​យក​ឈើជ្រែង​ទល់​ទប់​ស្ទង​ចេក​នេះ​ដើម្បី​កុំឱ្យ​វា​ដាប​បណ្ដាល ឱ្យ​បាក់​ដើម​។​
​ ​
​គាត់​ប្រាប់ថា គាត់​បាន​ទិញ​ពូជ​ចេក​នេះ​ពី​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម កាលពី ២ ឆ្នាំមុន​។ គាត់​គូ សបញ្ជាក់​ថា “​នេះ​ជា​ឆ្នាំ​ដំបូង​ដែល​វា​ចេញ​ផ្លែ​។ ដំបូង​ឡើយ វា​ចេញ​ផ្លែ ១៥០ ស្និត ហើយ​ឥឡូវ​វា​ចេញ​រហូតដល់ ទៅ ជាង ៣៥០ ស្និត ហើយ​តាម​ការរំពឹងទុក​វា​អាច​នឹង​ចេញ​ដល់ ៤០០ ស្និត​”​។​
​ ​
អ្នកជំនាញ​ខាង​កសិកម្ម​ជឿថា ការ​បង្កាត់​ពូជ​បូករួម​ដី​មាន​ជីជាតិ​ល្អ​ខ្លាំង​ជា​កត្តា​រួមផ្សំ​ដែល​ធ្វើឱ្យ​ចេក​នេះ ចេញ​ផ្លែ​ច្រើន​ស្និត​ដល់​ថ្នាក់​នេះ​៕ ប្រែ​សម្រួលៈ ខុម