ចេញដំណើរ​ទៅចូលរួម​ ការ​ប្រកួត​កីឡា​សិស្ស​អាស៊ាន ​លើក​ទី​១១ ​ឆ្នាំ​២០១៩

352
ចែករម្លែក

ដោយ​៖ ​រ៉ូ​ហ្សា​ /
ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ​កក្កដា ​នេះ ​កីឡាករ​-​កីឡាការិនី ​វ័យក្មេង​កម្ពុជា បាន​ចេញដំណើរ​ ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី​ ដែលជា​កន្លែង​ ប្រកួត​កីឡា​សិស្ស​អាស៊ាន​ លើក​ទី​១១ ​ឆ្នាំ​២០១៩ “11th ASEAN School Games 2019 ”​ ហើយ ។​ ​ការប្រកួត ​នឹង​ចាប់ផ្ដើម ​ពីថ្ងៃ​ទី​១៧ ​ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៩ នៅ Semareng – Central Java ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ។​

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ​ព្រំ ប៊ុណ្ណ​យី ​ដែលជា​នាយ​បេសកកម្ម​របស់​កម្ពុ​ជា ស​ម្រា​ប់​ព្រឹត្តិការណ៍​នេះ ​កីឡាករ​-កីឡាការិនី​ ត្រូវមាន​អាយុ​ក្រោម​ ១៨​ឆ្នាំ ​គិត​ត្រឹម​ថ្ងៃ​ប្រកួត ។ នេះ​ជាការ​ប្រកួត​លើក​ទី​១១​ តែ​សម្រាប់​កម្ពុជា​ ទើបតែ​ចូល​រួម​ បាន​ ៤​ លើក​ ទាំង​លើក​នេះ​ប៉ុណ្ណោះ។​

កម្ពុជា​ ចូលរួម​ដំបូង​ នៅ​ឆ្នាំ​២០១៦​ ដែល​កាលនោះ​ ការប្រកួត ​ធ្វើ​នៅ​ឈៀង​ម៉ៃ ​ប្រទេស​ថៃ ​ហើយ​ការចូលរួម​ដំ​បូ​ង​នោះ​ កម្ពុជា​ដណ្ដើមបាន​មេដាយសំរិទ្ធ​ មួយគ្រឿង ​លើ​ប្រភេទ​កីឡា វាយកូនឃ្លីលើតុ ។​ បន្ទា​ប់​ពី​នោះមក ​កម្ពុជា ​ពុំ​ដែល​ដណ្ដើមបាន​មេដាយ ​ទៀតឡើយ ។​ កម្ពុជា ​មិនបាន​មេដាយ​មែន ​តែ​ចំណាត់ថ្នាក់ ​បាន​ឡើងមក​ដល់​លេខ​៤ ​ស្ទើរតែ​គ្រប់​ប្រភេទ​កីឡា​ ដែល​បានទៅ​ចូលរួម ។

ថ្ងៃ​ចេញដំណើរ​ ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី

​កម្ពុជា ​បញ្ជូន ៥ ប្រភេទ​កីឡា ​រួមមាន ​កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡា​វាយ​សី កីឡាវាយកូនឃ្លីលើតុ និង​កីឡា​វាយ​កូន​បាល់ ​ទៅ​ចូលរួម​ប្រកួត ​ដែលមាន​ប្រតិភូ ​សរុប ៥៦ នាក់​។​

​លោកនាយ​បេសកកម្ម​ បាន​ឲ្យ​ដឹង​ទៀតថា ​ការប្រកួត​កីឡា​សិស្ស​អាស៊ាន​នេះ​បានចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០០៩ ដែល​កាលនោះ ​ប្រទេស​ថៃ ​ធ្វើជា​ម្ចាស់ផ្ទះ ។ ព្រឹត្តិការណ៍​នេះ ​ធ្វើជា​រៀងរាល់ឆ្នាំ​ ហើយ​គ្មាន​ប្រទេស​ទី​ម័​រ​ខាងកើត​ឡើយ​ គឺមាន​តែ ​១០ ​ប្រទេស​ប៉ុណ្ណោះ ។​

ព្រឹត្តិការណ៍​ ASEAN School Games (SCG)​ នេះ​ រៀបចំឡើង ​ដោយ​ក្រុមប្រឹក្សា​កីឡា​សិស្ស​អាស៊ាន ឬហៅថា​ ASSC (Asean School Sports Council) ហើយ​ព្រឹត្តិការណ៍​នេះ​ធ្វើជា​រៀងរាល់ឆ្នាំ ។ ខុសពី​កីឡា​សាកល​វិទ្យា​ល័យ​អាស៊ាន ឬ AUG (Asean Univercity Games) ​ដែល​ធ្វើ​រៀងរាល់ ​២ ​ឆ្នាំ​ម្ដងនោះ៕v

ថ្ងៃ​ចេញដំណើរ​ ទៅកាន់​ប្រទេស​ឥណ្ឌូណេស៊ី