ចេញពី​ក្លិប​បើក​ម៉ូតូ​ទៅបុក​ខឿន​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​

638
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​នារី​រូប​ស្រស​ម្នា​ក់បាន​ដួល​ម៉ូតូ​បោក​ក្បាល​និង​ថ្នល់​រងរបួស​ធ្ងន់​​ហើយ​បាន​ស្លាប់​ពេល​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​បន្ទាប់ពី​ជិះ​ម៉ូតូ​ចេញពី​ក្លិប​ជ្រុល​ទៅបុក​ឃឿន​ចិញ្ចើមផ្លូវ ដួល​បោក​ក្បាល រងរបួស​ធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​ឡុង​១ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​កាលពី​យប់ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌមានជ័យ បានឱ្យដឹងថា នារី​រងគ្រោះ (​សព​) មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គាត់​ឃើញ​នារី​រងគ្រោះ ទើប​ចេញពី​ក្លិប​មួយ​នៅ​ចាក់អង្រែ ហើយ​បាន​ជិះ​មួយគ្រឿង ម៉ាក Suzuku Nex ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1T-9561 តែម្នាក់ឯង​។

ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជិះ​ទៅបុក​ឃឿន​ចិញ្ចើមផ្លូវ បណ្ដាលឱ្យ​ដួល​បោក​ក្បាល រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​៕S/​

​ចេញពី​ក្លិប​បើក​ម៉ូតូ​ទៅបុក​ខឿន​ផ្លូវ​ដួល​បោក​ក្បាល​ស្លាប់​