ចេញពី​ចាក់ធុងបាស់​ជិៈ​ម៉ូតូ​មក​ផ្ទះ​ត្រូវ​ជនដៃដល់​តាម​ស្ទា​ក់កាប់​មួយ​ដាវ​ប៊ិះ​ដាច់​ក​ញ្ចឹ​ងក

2401
ចែករម្លែក

​ដោយ​៖​ចាន់ ថន​
(​ព្រៃវែង​)៖​បុរស​ជា​អ្នក​ចាក់ធុងបាស់​ម្នាក់​ត្រូវ​ជនដៃដល់​២​នាក់ តាម​កាប់​មួយ​ដាវ​ប៊ិះ​ដាច់​កញ្ចឹងក​ខណៈ​ជនរងគ្រោះ​ជិៈ​ម៉ូតូ​ត្រឡប់ទៅផ្ទះ​ខ្លួន ប៉ុន្តែ​សមត្ថកិច្ច​ឃាត់​បាន​ម្នាក់​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​អញ្ចាញ​ឃុំ​ក្របៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់​ថ្ងៃទី​១៤​ខែ​មិនា​ឆ្នាំ​២០១៨​។

​សមត្ថកិច្ច​កង​រាជ​អាវុធ​ខេត្តព្រៃវែង​បានឱ្យដឹងថា​ជនរងគ្រោះ​មានឈ្មោះ ចេ​ន ភា ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​អ្នក​​ចាក់ធុងបាស់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ត្រូវ​ជនសង្ស័យ​ចំនួន​២​នាក់​តាម​កាប់​បណ្ដាល​ឲ្យ​របួសធ្ងន់​។​

​លោក​វរ​សេនី​យ៏​ត្រីផាត់​សុ​ជោ​ត​ប្រធាន​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មិនា​នេះ​ថា​តាម​ការស្រាវជ្រាវ​លម្អិត​របស់​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​កំចាយមារ​គឺ​នៅ​ល្ងាច​ថ្ងៃទី​១៤​មីនា បុរស​ឈ្មោះ ចេ​ន​.​ភា បាន​ទៅ​ចាក់ធុងបាស់​នៅក្នុង​កម្មវិធី​ថ្ងៃ​ចូល​រោងការ​មួយកន្លែង​ក្នុងភូមិ​អញ្ចាញ​.​ឃុំ​ក្របៅ មានកូន​កំលោះ​ឈ្មោះ​ជួន​.​ជាម រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា​ដែល​ម្ចាស់​ធុងបាស់​បាន​ព្រី​”​អត់​យកលុយ​”​ឱ្យ​អ្នក​ដើមការ​រាំលេង​កម្សាន្ត​ចំនួន​២​ម៉ោង​នៅ​ថ្ងៃ​ចូល​រោងការ​។​

​លោក ផាត់ សុ​ជោ​ត បានបញ្ជាក់​បន្ថែមទៀត​ថា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន នេះ​ភ្លាម​ក្រោម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ឈួន គឹម​សាន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កំចាយមារ​ចុះទៅ​ធ្វើការ​ទៅធ្វើ​ការ​ស្រាវ​ជាវ​ក្នុងករណីនេះ​យ៉ាង​ដុតដៃដុតជើង​។​

រហូតមកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ​តឿ​ខី​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ​តា​អី​ឃុំ​ក្របៅ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​។​ខណៈពេល​ជនសង្ស័យ​កំពុង​បម្រុង​គេចខ្លួន​ទៅ​ខេត្តក្រចេះ​។ ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ត្រូវបាន​មន្ត្រី​អាវុធហត្ថ​ខេត្តព្រៃវែង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕S/

​ចេញពី​ចាក់ធុងបាស់​ជិៈ​ម៉ូតូ​មក​ផ្ទះ​ត្រូវ​ជនដៃដល់​តាម​ស្ទា​ក់កាប់​មួយ​ដាវ​ប៊ិះ​ដាច់​ក​ញ្ចឹ​ងក