ចេញពី​ល្អាង​រូងភ្នំ​អស់ហើយ តែ​ពេទ្យ​ហាម​ក្មេង​ទាំងនេះ​ទៅ​ទស្សនាការ​ប្រកួត​វើ​ល​ខាប់​

887
ចែករម្លែក
  • 163
    Shares

​ក្មេង​ទាំង​១២​នាក់​និង​គ្រូ​របស់គេ​ត្រូវបាន​ជួយសង្គ្រោះ​ចេញពី​ល្អាង​នៅ​ថៃ​ភាគ​ខាងជើង​ជា​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​១០​កក្កដា ក្រោយ​នៅក្នុង​រូងភ្នំ​ដ៏​ងងឹត​​ក្រោម​ដី​និង​គ្មាន​អាហារ​អស់​ពេល​២​សប្តាហ៍​។​ពួក​វេជ្ជបណ្ឌិត​បាន​និយាយថា ពួកគេ​ទំនងជា​មិនអាច​ទទួលយក​សំណើ​មួយ​ពី​ប្រធាន​Fifa​ដើម្បីអោយ​ពួកគេ​ចូលរួម​​ទស្សនាការ​ប្រកួត​បាល់​ទាត់​វើ​ល​ខាប់​(World Cup )​នៅ​រុស្ស៊ី​បានទេ​។​

​ស្ថានភាព​របស់​ក្រុមបាល់ទាត់​ជាប់​ក្នុង​ល្អាង​ភ្នំ​នេះ​បាន​ទាក់ទាញ​ការគាំទ្រ​ពាសពេញ​ពិភព​បាល់ទាត់ ចាប់ពី​អតីត​តារា​ប្រេ​ស៊ី​ល រ៉ូ​ណា​ល់​ដូ ដល់ ច​ន ស្តូ​ន​របស់​អង់គ្លេស​​និង​កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន លី​អូ​ណែ​ល មេស​ស៊ី​។​

​ក្រុមបាល់ទាត់​ជ្រូកព្រៃ​នេះ​ត្រូវបាន​គេ​រកឃើញ​នៅ​៩​ថ្ងៃក្រោយ​ការបាត់​ខ្លួន នៅពេល​ពួកគេ​កំពុង​ជ្រក​លើដី​ទួល​ភក់​តូច​មួយ​ព័ទ្ធ​ជុំជិត​ដោយ​ទឹក​នៅក្នុង​ល្អាង​រូងភ្នំ​ថាំ​លួង​​ក្នុង​ខេត្ត​ឈៀង​រ៉ៃ​ភាគ​ខាងជើង​។​

​រូបភាព​នៃ​ក្រុម​ក្មេង​គួរអោយ​អាណិត​នេះ បាន​បណ្តាលអោយ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក​FIFA​លោក ហ្គី​អាន​នី អ៊ិន​ហ្វា​នទី​ណូ រំជួលចិត្ត​និង​បាន​ផ្ញើលិខិត​​អញ្ជើញ​ក្រុម​នេះ​មក​ទស្សនាការ​ប្រកួត​បា​ល់​ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក​គូ​ផ្តាច់​ព្រាត់​នៅ​ថ្ងៃ​១៥​កក្កដា​ដើម្បី​ជា​កាយវិការ​បង្ហាញ​សាមគ្គីភាព​មកពី​ពិភព​បាល់ទាត់​​និង​ជា​សុ​បិ​ន្ត​របស់​ហ្វ៊ែ​ន​បាល់ទាត់​យុវជន​ភាគច្រើនបំផុត​។​

​តែ​ពួក​គ្រូពេទ្យ​បាន​ច្រានចោល​គំនិតល្អ​នេះ ដោយ​ថា​ក្មេងៗ​មាន​សុខ​ភាពល្អ​ទេ តែ​ឆ្លងកាត់​ការ​រើប​រើ​ឡើងវិញ​ដោយ​សន្សឹមៗ​និង​ដោយ​ប្រុងប្រយ័ត្ន ពួកគេ​អាច​ស្ថិត​​នៅក្នុង​មន្ទីរពេទ្យ​មួយ​សប្តាហ៍​។​

​ថុង​ឆៃ លឺ​ត​វី​ឡាយ​រ៉ា​តា​ណា​ពង់ មន្ត្រី​នៅ​ក្រសួងសុខាភិបាល​បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា​” ពួកគេ​មិនអាច​ទៅ​ទេ ពួកគេ​ត្រូវ​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ​មួយ​​រយៈ​”​។​

​ចំណែក​លោក ចេ​ត​សា​ដា ចុក​ដាម​រុង​ស៊ុ​ក លេខា​អចិន្ត្រៃយ៍​នៃ​ក្រសួងសុខាភិបាល បាន​និយាយថា “​ពួកគេ​ទំនងជា​មើល​ការប្រកួត​តាម​កញ្ចក់​ទូរទស្សន៍​”៕ដោយ៖វាសនា

​ព័ត៌មាន​ចុងក្រោយ​បាន​បង្ហាញថា ក្មេង​ទាំង​១២​និង​គ្រូ​របស់គេ​ត្រូវបាន​នាំចេញ​ពី​ល្អាង​អស់ហើយ​នៅ​ថ្ងៃ​អង្គារ​

#