ចេញពី​សិច​ស៊ី ម៉ា​នី​កា គ្រង​ឈុត​ប្រពៃណី យ៉ាង​ស្រស់ស្អាត ជូនពរ​ចូលឆ្នាំថ្មី​

2718
ចែករម្លែក
  • 287
    Shares

(​ភ្នំពេញ)​៖ ធ្លាប់តែ​ឃើញ​វត្តមាន របស់​កញ្ញា ម៉ា​នី​កា តារា​សម្តែង​ពូកែ​សិច​ស៊ី​ដុត​អារម្មណ៍​ប្រុស និង​លេង​ទាន់សម័យ ម្តងនេះ​វិញ នាង​បាន​គ្រង​ឈុត​ប្រពៃណី​យ៉ាង​ស្រស់ស្អាត ជាមួយ​ការ ជូនពរ​ចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ ដល់​អ្នកគាំទ្រ​នាង​និង​ពលរដ្ឋ​ខ្មែរ​ទាំងមូល​។​

​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​តារា​សម្តែង​សិច​ស៊ី​រូបនេះ កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៨ ត្រូវបាន​មើលឃើញថា នាង​បង្ហាញ​រូបថត ជា​សន្លឹក​ដែល​បាន​គ្រង​ឈុត​ប្រពៃណី​ខ្មែរ យ៉ាង​ស្រស់ស្អាត អមដោយ​ពាក្យ ការ​ជូនពរ​ឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ខាងមុខនេះ​។ ការ​គ្រង​ឈុត របស់​នាង ត្រូវបាន​មើលថា នាង​ស្រស់ស្អាត សមសួន​ជានា​រី និង​មើល​យូរ​ទៅ​កាន់តែ​ស្អាត ជាង​ការ​តែងខ្លួន ជាតា​រា​សិច​ស៊ី ឬ​ពាក់​ឈុត​សិច​ស៊ី​។​

​នាង​បាន​សរសេរ​ជូនពរ​ថា “​សូម​ជូនពរ​ដល់​ពុក​ម៉ែ បងប្អូន​ទាំងអស់គ្នា នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ជាទី​ស្រឡាញ់​រាប់អាន នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ខាងមុខនេះ សូមឱ្យ​បងប្អូន​ខ្មែរ​យើង​ទាំងអស់ មាន​សុខ​ភាពល្អ រក​ទទួលទាន​មានបាន​មាន​សេចក្តីសុខ គ្រប់​ក្រុមគ្រួសារ និង​ទៅដល់​ទីណា​សូម​សុខ​សុវត្ថិភាព គ្រប់​ទីជិត​ទី​ឆ្ងាយ ទាំងអស់ រីករាយ​ឆ្នាំ​ថ្មី​”​។​

​កញ្ញា ម៉ា​នី​កា បាន​ប្រាប់​រស្មី​កម្ពុជា​ថា នាង​ពិត​ជាមាន​អារម្មណ៍ ថា​ប្លែក និង​សប្បាយចិត្ត នៅពេល​ស្លៀកពាក់ ជា​នារី​ខ្មែរ ដោយ​តុបតែង​ខ្លួន ក្នុង​ឈុត​ប្រពៃណី​។ នាង​រៀបចំខ្លួន​ឡើង មួយ​ព្រឹក ដើម្បី​ឱ្យបាន​ស្អាត ហើយ​ជិះ​ទៅ​ថត​ជុំវិញ សួន​វត្តភ្នំ និង​មុខ​ព្រះបរមរាជវាំង ឱ្យបាន​រូបថត​ស្អាត ជាមួយ​ទេសភាព​ទីក្រុង​ភ្នំពេញ​ដ៏​ស្អាត ហើយ​ថ្លែង​សារ​ជូនពរ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា តារា​សម្តែង​សិច​ស៊ី​កំពុងតែ​ល្បី​ខ្លាំង​នៅលើ​រឿង​ភាគ​ខ្មែរ​របស់​ស្ថានីយ ទូរទស្សន៍​លេខ​៥ ជាច្រើន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ម៉ា​នី​កា ទើប​បញ្ចប់​ការថត​រឿង​ភាគ​ថ្មី “​មកុដ​កូនក្រមុំ​” របស់​ស្ថានីយទូរទស្សន៍​បាយ័ន ដែល​កំពុងតែ​ទទួល​ការគាំទ្រ​ខ្លាំង​ផងដែរ​។​

​សូម​រំលឹកថា កញ្ញា ម៉ា​នី​កា ក៏បាន​ផ្ទុះ​ព័ត៌មាន​ខ្លាំង​ផងដែរ​ក្នុង​ឆ្នាំ​២០១៧​ដោយ​ហ៊ាន​ថតរូប សិច​ស៊ី​ខ្លាំង បញ្ចេញ​សាច់​ក្នុង​សភាព​លាង​ម៉ូត​យ៉ាង​រោលរាល​ជាច្រើន​សន្លឹក ឱ្យ​គេហទំព័រ​កម្សាន្ត របស់​ខ្មែរ​ប៊េ​ស​ញូ​វ (KHMER BEST NEWS) ដែល​ធ្វើឱ្យ​ប្រុសៗ និង​ទស្សនិកជន​ជាច្រើន ក៏ដូចជា​បណ្តាញ​សង្គម ចងចាំ​នាង​និង​បាក់ចិត្ត​ស្រឡាញ់ រូប​សម្រស់​របស់​នាង​៕ ដោយ​: បូ​រិ​ន​