ចេញ​ដីកាចាប់ខ្លួន​បុរស​អាល្លឺម៉ង់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​សម្លាប់​មិត្តស្រី​ថៃ​របស់ខ្លួន​

1060
ចែករម្លែក

ដីកាចាប់ខ្លួន​មួយ ត្រូវ​បានចេញ​ដើម្បី​ចាប់ខ្លួន​បុរស​អាល្លឺម៉ង់​ម្នាក់ ដែល​តាម​ការចោទប្រកាន់​ថា បានសម្លាប់​មិត្តស្រី​ថៃ​របស់គាត់ នៅ​ខេត្ត​ភូ​កេ​ត ប្រទេស​ថៃ កាលពី​ដើមខែ​នេះ និង បាន​អារ​បំពង់ក​ខ្លួនឯង​នៅពេល​ប៉ូលិស​ទៅដល់​និង​ជួប​គាត់ កាលពី​ថ្ងៃអាទិត្យ ទី​៩ កក្កដា​។​

លោក នី​កូ ប៉ាប​កេ (Nico Papke) បុរស​អាល្លឺម៉ង់ ដែល​កំពុង​ត្រូវបាន​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​មួយ​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិតទុក​ជាមុន​និង​បាន​លាក់​សាកសព​មិត្តស្រី​របស់គាត់​ឈ្មោះ ពី​ចា ណាំ​ប៉ា​ដាំង (Picha Nampadung)
​ដើម្បី​បិទបាំង​អំពើ​ឧក្រិដ្ឋ​របស់គាត់ ដែល​ត្រូវបាន​ចោទប្រកាន់​។​

អ្នក​ទាំង​២​នេះ បានរស់នៅ​ជាមួយគ្នា​អស់​រយៈពេល​ជាង​មួយខែ​ប៉ុណ្ណោះ ។ ពួក​អ្នកឃើញ​ហេតុការណ៍​បាន​និយាយប្រាប់​ប៉ូលិស​ថា អ្នក​ទាំង​២​នេះ ធ្លាប់បាន​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញយ ដោយសារតែ​លោក នី​កូ មានការ​ប្រច័ណ្ឌ​ច្រើន​។​

លោក សំ​សាក់ សុ​ផា​ខាន់ មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ថៃ បាន​និយាយថា “​ការស៊ើបអង្កេត​របស់​យើង​បង្ហាញថា នាង ពី​ចា ណាំ​ប៉ា​ដាំង បាន​បាត់​ខ្លួន បន្ទាប់ពី​នាង​បាន​ប្រាប់​ប៉ូលិស​ថា នាង​ចង់​បែក​គ្នា ។​

មន្ត្រីប៉ូលិស​នេះ បាន​និយាយថា អ្នក​ទាំង​២​នេះ មានការ​ឈ្លោះប្រកែក​គ្នា​ខ្លាំង​កាលពី​ថ្ងៃទី​៣០​ខែមិថុនា​ហើយ នាង​ពី​ចា ណាំ​ប៉ា​ដាំង ត្រូវបាន​គេ​ឃើញ​ជា​ចុងក្រោយ​កាលពី​ថ្ងៃទី​១​ខែកក្កដា​។​

ប៉ូលិស បាន​តាមរក​ចាប់ខ្លួន លោក នី​កូ បន្ទាប់ពី​សាកសព​រប​ស់​នាង​ពី​ចា ណាំ​ប៉ា​ដាំង​​ត្រូវបាន​រកឃើញ​នៅក្នុង​ព្រៃ​មួយ​នៅ​ជិត​ផ្លូវ​មួយ នៅ​ស្រុក​មួង ក្នុង​ខេត្ត​ភូ​កេ​ត​៕ ​ដោយ ៖សុខា

នាង ពី​ចា ណាំ​ប៉ា​ដាំង និង លោក នី​កូ