ចេញ​ហើយ​! វីដេអូ​ចម្រៀង​ដំបូង ឡាយ លក្ខិណា សម្ដែង​ក្រោយ​បាត់​មុខ​ពី​សិល្បៈ​ជាង​១០​ឆ្នាំ (​វីដេអូ​)

3183

​តារាចម្រៀង និង​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​កាលពី​ប្រមាណ​ជាង​១០​ឆ្នាំមុន ឡាយ លក្ខិណា បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយ​វត្តមាន​វិល​មក​សិល្បៈ​ជាថ្មី​របស់​នាង​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ តារា​ជើងចាស់​រូបនេះ​បាន​ចាប់​ដៃគូ​សម្ដែង​ជាមួយ​តារា​ប្រុស​សិច​ស៊ី អែន​ឌី និង​ធ្លាប់​បែកធ្លាយ​រូបភាព​ស្និទ្ធស្នាល​យ៉ាងច្រើន​ទៀតផង​។ ក្នុងនោះ អែន​ឌី អះអាងថា គឺជា​ការសម្ដែង​ក្នុង​វីដេអូ​ចម្រៀង​មួយ​បទ​ដែល​លោក​ច្រៀង Cover គឺ​បទ “​ព្រែក​ឯង​អស់សង្ឃឹម​” ហើយ​ពេលនេះ​វីដេអូ​នោះបាន​ចេញ​ជា​ផ្លូវការ​ហើយ​។​

​ចង់ដឹង​ការសម្ដែង​របស់ អែន​ឌី និង​ទស្សនា​វីដេអូ​ខាងក្រោម​៖

​អត្ថបទ​៖ Men Sokna /sn​