ចេះចឹងទៅកើតម្ចាស់ឡានជាច្រើន​គ្រឿងយកទីធ្លាបរិវេណសាលា ចាក់​អង្រែ ធ្វើជាចំណតឡាន

191
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃជាពិសេសពេលយប់ មានឡានមិនក្រោម ៣០គ្រឿងទេមកចត តែជាក់ស្ដែងព្រឹកថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០១៩នេះ មានរថយន្តមិនក្រោម១០គ្រឿងទេ ដែលយកមកចតចោលតាំងពីយប់មកពាសពេញបរិវេណសាលា មុខ បណ្ណាល័យ និងក្រោមដេីមឈេីដែលជាទីធ្លា ដែលមានម្លប់សម្រាប់សិស្សានុសិស្ស រត់លេង ម៉ោងចេញលេង។

ទីធ្លាក្នុងសាលាគឺសម្រាប់សិស្សានុសិស្សរត់លេងនៅពេលម៉ោងចេញសម្រាកការសិក្សាប៉ុន្តែត្រូវបានម្ចាស់រថយន្តជាច្រើនគ្រឿងបានគិតដល់ផលលំបាករបស់សិស្សទាំងនោះឡើយ។ ទោះយ៉ាងណាក៏យើងមិនដឹងថា ការចតឡាននៅក្នុងទីធ្លាសាលានេះ ត្រូវបង់ប្រាក់ទៅនាយកសាលាឬមួយយ៉ាងណានោះទេ។ ប៉ុន្តែម្ចាស់រថយន្តទាំងអស់បានយកមកចតទុកនៅក្នុងនេះរាល់ថ្ងៃ។

អាណាព្យាបាលសិស្សទាំងអស់បានចោទសួរថា តើការយកទីធ្លាបរិវេណសាលារៀនធ្វើជាចវើជាចំណតយានយន្តនេះ វានឹងមិនប៉ះពាល់ដល់ការសិក្សា សុខ សុវត្ថិភាព របស់ សិស្សទេ ឬយ៉ាងណា? បញ្ហាទាំងនេះ គណៈគ្រប់គ្រងសាលា មើលមិនឃើញទៀត?

ភ្នាក់ងារយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកនាយកសាលាចាក់អង្រែបាននោះទេ ។ ទោះយ៉ាងណាអនាព្យាបាលសិស្សានុសិស្ស បានសំណូមពរទៅនាយកសាលាឲ្យជួយមើលឬក៏ត្រូវចតឡានតែពេលយប់ ហើយព្រឹកឡើងត្រូវយកចេញដើម្បីកុំឲ្យមានការប៉ះពាល់ដល់សិស្សសាលា៕B/