ចេះតែ​ក្អក​រ៉ាំរ៉ៃ គួរតែ​ធ្វើ​ម៉េច​ទើប​ស្រួល​?

1577
ចែករម្លែក

ការ​ក្អក​រ៉ាំរ៉ៃ​កើតឡើង​នៅពេលដែល​អ្នក​ក្អក​ជាប់​រយៈពេល​ចាប់ពី ៨​សប្តាហ៍ ឬ​យូរ​ជាង​នេះ​។ វា​មិនមែន​តែងតែ​ជា​អាកា​រៈ​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​វា​អាចជា​រឿង​ដែល​រំខាន​ដល់ ជីវិត​រស់នៅ​ច្រើនជាង​។ ដើម្បី​សម្រួល​ដល់​ការ​ក្អក​រ៉ាំរ៉ៃ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​៖

– ចៀសវាង​ការប៉ះពាល់​នឹង​សារធាតុ​អា​ឡែ​ហ្ស៊ី​ដែល​ត្រូវបាន​គេ​ដឹងថា​ធ្វើ​ឲ្យ​ក្អក​
– ឈប់​ជក់បារី ព្រោះ​វា​គឺជា​មូលហេតុ​ញឹកញាប់​នៃ​ការ​រលាក​ទងសួត​រ៉ាំរ៉ៃ​
– គ្រប់គ្រង​ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ព្រោះ​វា​ជា​អ្នកធ្វើ​ឲ្យ​ក្អក​កាន់តែ​ធ្ងន់​។
​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ច្រាល​ទឹក​អាស៊ីត​នៅ​ក្រពះ ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើនៗ ចូរ​អង្គុយ​ឲ្យ​ត្រង់​ខ្លួន​ច្រើន​ម៉ោង​ក្រោយពី​ញ៉ាំ​អាហារ​រួចហើយ​ចូរ​គេង​ដាក់​កល់​ខ្នើយ​ឲ្យ​ខ្ពស់​ផង​៕ ដោយ​: www.health.com.kh / ម៉េង សុខ​សៀន​