ចេះតែ​ចុកចាប់​ក្នុង​ពោះ ហើយ​បន្ទោបង់​ចេញឈាម តាមពិត​ដែកកេះ​ក្នុង​ពោះ​

1278
ចែករម្លែក

ដែកកេះ​មួយ​បាន​ស្ថិតក្នុង​ពោះ​បុរស​ម្នា​ក់នៅ​ប្រទេស​ចិន ភាគ​និរតី​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍ បន្ទាប់ពី​ភ្លាត់​ធ្លាក់​វា​ចូលទៅក្នុង​ពោះ​។

​ក្រុម​វេជ្ជបណ្ឌិត​បាន​យក​ដែកកេះ​ពី​ក្នុង​ក្រពះ​របស់​បុរស​វ័យ ៤០ ឆ្នាំ​ខាងលើ​កាលពី​សប្តាហ៍​មុន បន្ទាប់ពី​គាត់​ទៅ​មន្ទីរពេទ្យ​។​

​អ្នកជំងឺ​រូបនេះ​បានសម្រេច​ចិត្ត​ទៅឱ្យ​ពេទ្យ​ពិនិត្យ បន្ទាប់ពី​ឈឺ​ចុកចាប់​ក្នុង​ពោះ​ខ្លាំង និង​បន្ទោបង់​ចេញឈាម​។

​យោងតាម​បណ្តាញ​ទូរទស្សន៍ Jiangxi Network Television បានឱ្យដឹងថា អ្នកជំងឺ​ដែល មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​បាន​ទៅ​មន្ទីរពេទ្យ ក្នុង​ក្រុង​ឈឹង​ទូ (Chengdu) ខេត្ត​ស៊ី​ឈាន់ កាលពី​ថ្ងៃទី​១៣ ខែមេសា ដោយ​ខ្លួនឯង​។

​វេជ្ជបណ្ឌិត ឈី​វ ឆាង​វ័យ (Qiu Changwei) ប្រធាន​ផ្នែក​ពោះវៀន​បានដាក់​ឧបករណ៍​ចូល តាម​បំពង់​អាហារ​របស់​បុរស​ខាងលើ ហើយ​បាន​ពិនិត្យឃើញ​វត្ថុ​តូច​មួយ​មាន​ពណ៌​ខ្មៅ និង​មាន​រាង​ចតុកោណកែង​នៅក្នុង​ក្រពះ​។​

​ជា​សំណាងល្អ​គ្រូពេទ្យ​បាន​យក​ដែកកេះ​នោះ​ចេញ​មកវិញ​ដោយ​ជោគជ័យ​នៅក្នុង​ការវះកាត់ ដែល​ប្រើពេល ១០ នាទី ចំណែកឯ​អ្នកជំងឺ​មាន​សភាព​ធូរស្រាល​គួរឱ្យកត់សម្គាល់​៕ ប្រែ​សម្រួល​: ខុម​