ចេះតែ​ចុកពោះ ដល់​តែ​ទៅ​ជួប​ពេ​ព្យ​ទើប​ដឹងថា​មាន​ដុំ​គីស​ធំៗ​ពេញ​សុទ្ធតែ​សក់

255
ចែករម្លែក

​ស្ត្រី​កូន​មួយម្នាក់​មកពី​ប្រទេស​រុស្ស៊ី ត្រូវបាន​ក្រុមគ្រូពេទ្យ​វះកាត់​ដុំ​គីស​យ៉ាង​ធំ​ពីរ​ពេញ​ទៅដោយ​សក់​ចេញពី​អូវែ​របស់គាត់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។
​ ​
​ស្ត្រី​វ័យ៣០ ឆ្នាំ​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​ខាងលើនេះ​បាន​ទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​មានអាកា​រៈ​ចេះតែ​ឈឺ​ចុកចាប់​ក្នុង​ពោះ​។ ពេលទៅដល់ ក្រុមគ្រូពេទ្យ​បាន​ពិនិត្យ និង​ស្គែ​ន​ក៏​ឃើញ ដុំ​គីស​ក្នុង​អូវែ​។ ហើយ​ពេល​វះ​គីស​មើល​ក៏​ឃើញ​សុទ្ធតែ​សក់​គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Kolomna Perinatal Centre ស្ថិតក្នុង​ក្រុង​មូ​ស្គូ និយាយថា សក់​នៅក្នុង​គីស​ដែលមាន​នៅក្នុង​អូវែ​នីមួយៗ​មាន​ប្រវែង ១៣ សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១១៣ ក្រាម ហើយ​ថា​វា​ជា​ករណី​ដ៏​ចម្លែក​៕ ប្រែ​សម្រួលៈ​ខុម​