ចេះតែ​ចុកពោះ ដឹងអី​ចង្កឹះ​មួយ​ដើម​បៀម​ជាប់​ក្នុង​ពោះវៀន​

1025
ចែករម្លែក

​ស្ត្រី​ចំណាស់​ម្នាក់​ចេះតែ​ត្អូញ​ចុកពោះ​ខ្លាំង​ដូច​គេ​ចាក់​នឹង​កាំបិទ ដល់​តែ​ទៅឱ្យ​ពេទ្យ​ពិនិត្យ ទើប​ដឹងថា តាមពិត​បណ្តាលមកពី​ចង្កឹះ​មួយ​ដើម​បាន​បៀម​ជាប់ នៅក្នុង​ពោះ​របស់គាត់ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​ស្ត្រីជន​ជាតិចិន វ័យ ៥៧ ឆ្នាំ​ដែលមាន​ត្រកូល យេ (Ye) ខាងលើ​បាន​ត្អូញ​ប្រាប់​គ្រូពេទ្យ នៅ​ក្រុង​ណាន​ឆាង (Nanchang) ប្រទេស​ចិន ភាគ​អាគ្នេយ៍​ថា​ពោះ​របស់គាត់​ឈឺ​ចុកចាប់ ខ្លាំង​ជាង​មួយខែ​មកហើយ​។

​ភ្លាមនោះ​ក្រុម​វេជ្ជបណ្ឌិត​បាន​ថត​ពិនិត្យ​ដោយ​ស៊ក​បំពង់​ប្លា​ស្ទិ​ក​បំពាក់​កាមេរ៉ា​ចូលទៅក្នុង​ពោះ របស់​អ្នកជំងឺ​រូបនេះ ស្រាប់តែ​ប្រទះឃើញ​ចង្កឹះ​មួយ​ដើម​ប្រវែង​រហូតដល់​ទៅជា​ង ៧ សង់ទីម៉ែត្រ​បៀម​ជាប់​ក្នុង​ពោះវៀន​កាលពី​ថ្ងៃ​ច័ន្ទ ទី​៨ ខែតុលា​។ ជា​សំណាងល្អ​ក្រុមគ្រូពេទ្យ បាន​យក​ចង្កឹះ​នោះ​ចេញមកក្រៅ​វិញ​ដោយ​សុវត្ថិភាព​។

​ទោះជា​យ៉ាងណា ស្ត្រី​អ្នកជំងឺ​និយាយថា គាត់​មិនដឹង​សោះ​ថា ចង្កឹះ​បាន​ធ្លាក់ចូល​ក្នុង​ពោះ គាត់​តាំងពី​ពេលណា និង​ដោយ​វិធី​ណា​ទេ​៕ ប្រែ​សម្រួល​: ខុម​