ចេះតែ​ស្ងួត​កៀនៗ​មាត់​មែន​ទេ​? គន្លឹះ​ទាំងនេះ​ជួយ​បាន​!

361
ចែករម្លែក

បញ្ហា​ស្ងួត​មាត់​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ​! ( ថា​តើ​ធ្វើយ៉ាងណា​ព្យាបាល​អាកា​រៈ​ស្ងួតបបូរមាត់ ឬ​កៀនៗ​មាត់​?

១. កម្រិត​ការលាង​សម្អាត​មុខ​
ពិសេស​ប្រសិនបើ​អ្នកមាន​ស្បែក​ខ្លាញ់ អ្នក​ប្រហែលជា​នឹង​ចង់​លាង​សម្អាត​មុខ​ញឹក ញាប់​។ ទោះជា​យ៉ាងណាក៏ដោយ ការកម្រិត​ចំនួន​ដង​នៃ​ការលាង​សម្អាត​មុខ​ត្រឹម ២ ដង​ក្នុង​មួយថ្ងៃ គឺ​ប្រសើរ​បំផុត ប្រសិនបើ​ចង់​ចៀសផុត​បញ្ហា​ស្ងួត​បបូរមាត់​។​

២. ប្រើប្រាស់​សាប៊ូ​កម្រិត​ស្រាល​
មួយ​ក្នុងចំណោម​មូលហេតុ​បឋម​ដែល​បណ្ដាលឱ្យ​បញ្ហា​ស្ងួត​កៀន​មាត់ ឬ​បបូរមាត់​កើតមានឡើង គឺ​ការប្រើប្រាស់​សាប៊ូ​កម្រិត​ខ្លាំង​លើ​ផ្ទៃមុខ​។ ត្រូវ​ប្រាកដថា​អ្នក​ប្រើ​សាប៊ូ​កម្រិត​ស្រាល​បំផុត ទើប​មិន​ធ្វើឱ្យ​ស្ងួត​មុខ​និង​បបូរមាត់​។​

៣. ប្រើប្រាស់​ប្រេង​ធម្មជាតិ​
អ្នក​អាច​លាប​ប្រេងដូង ប្រេង​អាល់​ម៉ុ​ន ឬ​ប្រេង​អូ​លីវ​កៀន​មាត់ ឬ​លើ​បបូរមាត់​ដើម្បី​រក្សា សំណើម​។​

៤. លាប​ទឹកឃ្មុំ​
ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​ក្នុងការ​ដោះស្រាយ​បញ្ហា​ស្ងួត​កៀន​មាត់ ឬ​លើ​បបូរ មាត់​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​លើ​បបូរមាត់ ឬ​កៀន​មាត់​រួច​ទុកចោល​សម្រាប់​រយៈ ពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ថ្នមៗ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។​

៥. ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​
​អ្នក​គួរ​ទទួលទាន​ទឹក​ប្រមាណ ២​លីត្រ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​ទើប​ប្រសើរ​សម្រាប់​សុខភាព​រាងកាយទាំងមូល រួមទាំង​អាច​ចៀស​ផុតពី​បញ្ហា​ស្ងួត​បបូរមាត់​ផងដែរ​។ នោះ​ក៏​ព្រោះតែ​ទឹក​អាចជួយ ផ្ដល់​សំណើម​ពី​ខាងក្នុង​៕ ដោយៈ health.com.kh​