ចេះតែ​ហើមពោះ​មែន​ទេ​? ហេតុអ្វី​មិន​ព្រម​សាកល្បង​វិធី​ធម្មជាតិ​ទាំងនេះ​សិន​ទៅ​!

377
ចែករម្លែក

​ដោយសារតែ​វត្តមាន​ដ៏​ច្រើន​នៃ​ជាតិ​ស្ករ និង​អាស៊ីត​សរីរាង្គ​ទឹកឃ្មុំ​អាចជួយ​ថែរក្សា​ភាព​ខូចខាត ដែលមាន​ក្នុង​ក្រពះ និង​ភ្ញោ​ច​ដល់​ការបញ្ចេញ​អាហារ​អស់ពី​ក្រពះ​បាន​។

​ការប្រើប្រាស់​ទឹកឃ្មុំ​កម្រិត​មធ្យម​ប្រចាំថ្ងៃ អាចជួយ​សម្រួល​ដល់​ស​កម្ម​ភាព​របស់​ពោះវៀន​បាន​។ ជាមួយគ្នានេះដែរ ទឹកឃ្មុំ​គឺជា​វិធី​ព្យាបាល​ដ៏​អស្ចារ្យ​មួយ​សម្រាប់​បញ្ហា​ហើមពោះ និង​អាច បញ្ចេញ​អាហារ​អស់ៗ​ពី​ក្នុង​ក្រពះ និង​ពោះវៀន​លឿន​ទៀតផង​។​

សម្រាប់​ការ​ហើមពោះ​ដោយសារ​ក្រពះ​
គ្រឿងផ្សំ​៖

​- ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ​
– ​ទឹក​ក្តៅ​ឧណ្ហៗ​កន្លះ​កែវ​
​របៀប​ធ្វើ​៖ ចូរ​ចាក់​ទឹកឃ្មុំ​លាយ​ឲ្យ​សព្វ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ហើយ​ញ៉ាំ​វា​កន្លះ​ម៉ោង​មុន​ញ៉ាំ​អាហារ​។​

សម្រាប់​ការ​ហើមពោះ​ដោយសារ​ពោះវៀន​
គ្រឿងផ្សំ​៖

​- ទឹកឃ្មុំ​កម្តៅ ៣០០​ក្រាម​
– ​ទឹក​ប្រទាល​កន្ទុយក្រពើ ១៥០​ក្រាម​
​របៀប​ធ្វើ​៖ ចូរ​លាយ​ទឹកឃ្មុំ និង​ទឹក​ប្រទាល​កន្ទុយក្រពើ​ចូលគ្នា​។ បន្ទាប់មក​ទុក​វា​ចោល ២៤​ម៉ោង​សិន ចាំ​ញ៉ាំ​វា​មួយ​ទៅ​ពីរ​ស្លាបព្រា​បាយ នៅពេល​ព្រឹក រយៈពេល​មួយ​ម៉ោង​មុន​បាយ​៕ ដោយៈ health.com.kh