ចេះ​ជួយ​គ្នា​ណាស់​! ហ្វូង​ដំរី​ដេញ​ព្រេច​ព្រានប្រមាញ់ បន្ទាប់ពី​បាញ់សម្លាប់​គ្នា​វា​

1076
ចែករម្លែក
  • 2
    Shares

​នេះ​ជា​ទិដ្ឋភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ហ្វូង​ដំរី​ព្រួត​គ្នា​ដេញ​ព្រេច (​ជាន់​នឹង​ជើង ចាក់​នឹង​ភ្លុក ដោយ​ពេញកម្លាំង​) ព្រានប្រមាញ់​ពីរ​នាក់ បន្ទាប់ពី​ពួកគេ​បាញ់សម្លាប់​គ្នា​វា​អស់​មួយ​។

​រូបភាព​វីដេអូ​បង្ហាញ​ពីស​កម្ម​ភាពបុរស​ពីរ​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​ប៉ុនប៉ង​ចូលទៅ​ជិត ហ្វូង ដំរី​នៅ​ប្រទេស​ណា​មី​ប៊ី​។​

​ពួកគេ​បាន​តម្រង់​កាំភ្លើង​សំដៅ​ហ្វូង​ដំរី​ពី​ចម្ងាយ​ដោយ​ម្នាក់​ក្នុងចំណោម​ពួកគេ​ស្រែក ប្រាប់​គ្នា​ថា “​បាញ់​វា​ឱ្យចំ​ភ្នែក​!”​។ ពួកគេ​បាន​បាញ់​ទាំងពីរ​នាក់ ហើយ​ទំនងជា​ត្រូវចំ​ដំរី មួយ​ក្បាល​បណ្តាលឱ្យ​ដួល​គ្រឹប ធ្វើឱ្យ​ដំរី​ផ្សេងទៀត​ភ័យ​ស្លន់ស្លោ​។

​ទោះជា​យ៉ាងណា រំពេច​នោះ​ហ្វូង​ដំរី​បាន​បែរ​ក្បាល​ដេញ​ព្រេច​ព្រានប្រមាញ់​ទាំងពីរ ធ្វើឱ្យ​ពួកគេ​បង្ខំចិត្ត​រត់​ប្រាស​អាយុ​បាតជើង​ស​ព្រាត​។​

​ហេតុការណ៍​ដ៏​កម្រ​បានឃើញ​នេះ បានកើត​ឡើង​នៅ​តំបន់​អភិរក្ស​ណា​កាបូ​ឡេ​ល​វ៉ា (Nakabolelwa) ស្ថិតក្នុង​ប្រទេស​ណា​មី​ប៊ី ភាគ​ឦសាន​ហើយ​បាន​បែកធ្លាយ​តាម បណ្តាញ​អ៊ិន​ធឺ​ណិ​ត​កាលពីពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួល​: ខុម