ចេះ​ណាស់​! ពី​ណា​មិន​ខ្នាញ់ បើ​វា​ងូតទឹក​ដុស​សាប៊ូ​ដូច​មនុស្ស​យ៉ាងនេះ​

1316
ចែករម្លែក

​នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ និង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ដែល​ស្វា​ឪ​ដ៏​គួរឱ្យ​ស្រឡាញ់​មួយ​ក្បាល ចេះ​ងូតទឹក​ដុស​សាប៊ូ ដុសក្អែល និង​លេង​ពពុះ​សាប៊ូ​យ៉ាង​សប្បាយ​អំឡុងពេល​ងូតទឹក នៅ​សួនសត្វ​។​

​សកម្មភាព​ងូតទឹក​របស់​ស្វា​ឈ្មោះ លីម​បា​នី (Limbani) ដែល​បានកើត​នៅ​ខែសីហា ឆ្នាំ​២០១៦ នេះ​ត្រូវគេ​ថត​បាន​នៅ​សួនសត្វ Miami Zoo ក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក កាលពីពេល​ថ្មីៗ​នេះ​។ ក្រោយពី​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​ក្នុង​វី​អូ​ឃ្លី​ប គេ​ឃើញ​ស្វា​នេះ​អង្គុយ​លើ​ឥដ្ឋ ហើយ​យក​សាប៊ូ​ដុស​ខ្លួន​។ ពេល​ពពុះ​សាប៊ូ​ចេញ កាន់តែច្រើន ស្វា​នេះ​ញញឹម​ហាក់​សប្បាយចិត្ត​យ៉ាងខ្លាំង​៕ ប្រែ​សម្រួល​: ខុម​