បុរសម្នាក់នៅប្រទេសឥណ្ឌា ដែលមិនបានកាត់សក់ និងកក់សក់អស់រយៈពេល ៤០ ឆ្នាំ ពេលនេះវាបានវិវឌ្ឍទៅជាសក់កណ្ដាញ់យ៉ាងវែងដែលមានប្រវែងរហូតដល់ទៅ ១,៨៣ ម៉ែត្រ ហើយគាត់ថែមទាំងបានអះអាងថា សក់កណ្ដាញ់នោះជា “ការប្រទានពរពីព្រះ ជាម្ចាស់”។
បុរសឈ្មោះ សាកាល ដេវ ទុតទូ (Sakal Dev Tuddu) វ័យ ៦៣ ឆ្នាំមកពីស្រុកមុនហ្គើ (Munger) រដ្ឋប៊ីហា (Bihar) ខាងលើនេះនិយាយថា មានយប់មួយកាលពី ៤០ ឆ្នាំមុន គាត់បានសុបិនឃើញព្រះជាម្ចាស់មកប្រាប់គាត់ឱ្យឈប់កាត់សក់ និងឈប់កក់សក់ ហើយគាត់ក៏ធ្វើតាមចាប់តាំងពីពេលនោះមក។
លើសពីនេះ គាត់ក៏បានផ្តាច់ស្រា និងផ្តាច់បារីផងដែរដើម្បីជាការគោរពដល់ព្រះ ជាម្ចាស់។ បច្ចុប្បន្ន គាត់ជាគ្រូព្យាបាលឱសថបុរាណដ៏ល្បីល្បាញនៅក្នុងមូលដ្ឋាន ជាពិសេសជួយព្យាបាលប្ដីប្រពន្ធគ្មានកូនឱ្យមានកូនចៅនឹងគេ៕ ប្រែសម្រួលៈខុម